CamNews

ព័ត៌មានជាតិ 

ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នៃការនាំចេញអង្កររបស់កម្ពុជា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបនៃ កាននាំចេញអង្ករបានឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៣៦ម៉ឺន តោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំមុន។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា អង្កររបស់កម្ពុជាត្រូវបាននាំចេញ ទៅកាន់ប្រទេសប្រមាណ៦០ នៅលើពិភពលោក។ នៅពេលនេះ Fresh News សូមលើកយកប្រទេសទាំង១០ ដែលបានទិញអង្កររបស់កម្ពុជា ច្រើនជាងគេនៅរយៈពេល៩ខែឆ្នាំនេះ។

១- ប្រទេសចិន ៦៤៦៩៩តោន
២- ប្រទេសបារាំង ៥៣៧៨៤តោន 
៣-​ ប្រទេសប៉ូឡូញ​ ៥១៣២០តោន 
៤- ប្រទេសម៉ាឡេស៊ី ២០៤០៥តោន 
៥- ប្រទេសហូឡង់ ១៨៣៦៨តោន 
៦-​ ប្រទេសប៊ែលហ្សិច ១៧៩៦៨តោន 
៧- ប្រទេសអង់គ្លេស ១៦២៩៤តោន
៨- ប្រទេសឆែក ១៥៩៥១តោន
៩- ប្រទេសអ៊ីតាលី ១៣៥០៥តោន
១០- ប្រទេសអាល្លឺម៉ង់ ៩៨៩៤តោន។

សូមជម្រាបថា ប្រទេសចិនបានក្លាយជាទីផ្សារអង្ករដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីទីផ្សារនៅអឺរ៉ុប។ រដ្ឋាភិបាលចិន បានផ្តល់កូតាដល់ការ នាំចូលអង្កររបស់កម្ពុជាចំនួន ២០ម៉ឺនតោនក្នុង១ឆ្នាំៗ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh