(ភ្នំពេញ)៖ តារាចម្រៀងស្រីយេៗ អង្រួនអារម្មណ៍មិត្តយុវវ័យ ល្បីខ្លាំងនាដើមឆ្នាំ២០០០ និយមសិចស៊ី អ្នកនាង ឡេង មុន្នីរចនា បច្ចុប្បន្ននាងហាក់ស្ងាត់ស្ងៀមរហូត យុវវ័យជំនាន់ថ្មី ស្ទើរតែភ្លេចទៅហើយថា ឡេង មុន្នីរចនា ជាតារាចម្រៀងមួយដួង ធ្លាប់មានឈ្មោះបោះសំឡេង។ ការបាត់មុខពីសិល្បៈយ៉ាងអាថកំបាំង អស់រយៈពេលជាង ១០ឆ្នាំមកនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង ស្ទើរតែបានសាបសូន្យពីមជ្ឈដ្ឋានសិល្បៈទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅត្រង់ថា នាងបាត់មុខមិនមែន ដោយសារតែទៅរស់នៅ បរទេសនោះទេ ពោលគឺនាងកំពុងតែសំងំ ក្លាយជាថៅកែលក់គ្រឿងចក្រ មួយក្នុងរាជធានីភ្នំពេញ។
អ្នកនាង ឡេង មុន្នីរចនា វ័យនាងកាន់តែច្រើន ហើយមិនបានបណ្ដើរប្ដីនាង ឲ្យមហាជនបានស្គាល់នៅឡើយទេ ខណៈដែលចូលរួមក្នុងកម្មវិធីមួយ តែបណ្ដើរ ឪពុកម្ដាយនាង ជាលក្ខណៈគ្រួសារទៅវិញ។
អ្នកនាង ឡេង មុន្និរចនា បាននិយាយប្រាប់ Khmertalking បច្ចុប្បន្នមិនសូវសម្បូររការងារ ក្នុងសិល្បៈដូចមុនទេ ព្រោះតារាចម្រៀងថ្មីៗរះច្រើន នាងកាន់តែចាស់ ដូចនេះនាងត្រូវរកមុខរបរមួយ ដើម្បីលំនឹងជីវភាពគ្រួសារ ។ អ្នកនាង ឡេង មុន្នីរចនា បច្ចុប្បន្នបានក្លាយជាថៅកែគ្រឿងចក្រមួយ ដែលជាអាជីពគោល។ បច្ចុប្បន្ននាងលក់គ្រឿងចក្រ ជាមួយក្រុមគ្រួសារ តែសិល្បៈនាងមិនចោលទេ ដរាបណាទស្សនិកជន នៅតែចង់ឃើញ នាងនៅតែបន្ត លុះត្រាតែលែងមានអ្នកចង់មើល គឺនាងឈប់ឯងតែម្ដង។
យ៉ាងណាក៏ដោយអ្នកនាង ឡេង មុន្នីរចនា បានរៀបការពីរដងរួចទៅហើយ ខណៈដែលស្នេហ៍ទី១ ខកបំណងតែចំណងស្នេហទីពីរ ទើបតែរៀបការស្ងាត់ៗ កាលពី២០១៥ តែសម្រាប់ចំណងស្នេហ៍ថ្មីនេះ មិនមែនជាបញ្ហាអ្វីទៀតឡើយ ព្រោះនាងចាស់ទុំជាងមុនក្នុងរឿងនេះ។ មុខរបររកស៊ីក៏រីកចំរើនច្រើនគួរសម ទើបនាងព្រលែងចោលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង