CamNews

កំសាន្ត 

ពូកែមែន! កញ្ញា Baifern Pimchanok ក្លាយជារាជនីផ្នែកស្ពតពាណិជ្ជកម្មម្នាក់ទៀតហើយ នៅក្នុងឧស្សាហកម្មកម្សា

យោងតាមគេទំព័រកម្សាន្ដរបស់ថៃ Nine Entertain តារាស្រីដ៏ស្រស់សោភារូបនេះ ត្រូវបានគេរាយការណ៍ថា ជា Brand ambassador សម្រាប់ម៉ាកផលិតផលសរុប ៣០ មុខ នៅឆ្នាំនេះ ។



តាមរយៈបទសម្ភាសន៍ជាមួយអ្នកកាសែត កញ្ញា Baifern Pimchanok បានបង្ហើបឱ្យដឹងថា នាងបានធ្វើការជាមួយនឹងប្រេនទាំងនេះ តាំងពីឆ្នាំមុនៗមកម្ល៉េះ ។ មិនតែប៉ុណ្ណោះ នាងក៏បានធ្វើការជាមួយប្រេនថ្មីៗផងដែរ នៅឆ្នាំនេះ ។



តារាស្រីរូបនេះ បានបន្ថែមថា កាលវិភាគរបស់នាង គឺមមាញឹកខ្លាំងណាស់ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០២២ ។ បច្ចុប្បន្ន នាងកំពុងថតខ្សែភាពយន្ដភាគចំនួន ៣ រឿង គឺរឿង “Sroi Sabunga” ឱ្យស្ថានីយ៍ទូរទស្សន៍ Thai TV3, រឿង“46 days” ឱ្យស្ថានីយ៍ទូរទស្សន៍  GMM 25, និងរឿង “Sinaeha Saree” ឱ្យទូរទស្សន៍ ONE 31។ នៅឆ្នាំនេះ កញ្ញា Baifern Pimchanok ចូលរួមព្រឹត្ដិការណ៍ជាច្រើនផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate