ភ្នំពេញ ៖ ក្រុមចោរប្លន់៦នាក់ បានធ្វើសកម្មភាពម៉ូតូស្កុបពី ពីនារី២នាក់ បានសម្រេច កាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នៅចំណុចផ្លូវលេខ ១៦៦ កែងនិងផ្លូវលេខ ១៦៩ ស្ថិតនៅក្បែវវិទ្យាល័យ បាក់ទូក ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះទាំង ២នាក់ បានជិះ ម៉ូតូមួយគ្រឿង ម៉ាកស្តុបពីរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-0350 បានធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ១៦៦ ទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើត ហេតុខាងលើកែងនិងផ្លូវលេ ខ១៦៩ ក្បែវវិទ្យាល័យ បាក់ទូក ស្រាប់តែលេចមុខ ជនសង្ស័យចំនួន ៤ទៅ៥នាក់ស្លៀក ពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿង សុទ្ធតែស៊េរីទំនើប បានធ្វើសកម្មភាពដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ពីចង្កេះមកភ្ជង់ទៅ លើពួកនាង ហើយនិយាយ គំរាមបាញ់ជន រងគ្រោះចោល បើសិនមិនប្រគល់ម៉ូតូទៅឲ្យពួកគេ ។ ដោយសារ តែពួកនាង ជានារីទន់ខ្សោយ ដូច្នេះពួកនាងក៏សម្រេចចិត្ត ប្រគល់ម៉ូតូទៅឲ្យជនសង្ស័យតែម្តង ទៅ ។ ភ្លាមៗនោះក្រុមជនសង្ស័យ បានឡើងជិះម៉ូតូជនរង គ្រោះជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ ចំណែកជនរងគ្រោះ បានត្រឹមឈរស្រែកសុំអន្តរាគមន៍ពីសមត្ថកិច្ចតែប៉ុណ្តោះ ។
ជុំវិញករណីប្លន់ប្រដាប់អាវុធខាងលើនេះ ក្រោយកើតហេតុជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការ ប៉ុស្តិ៍រដ្ឋបាល អូឬស្សី២ ដែរនៅមិនឆ្ងាយពីកន្លែងប៉ុន្មាននោះទេ ។ ទោះជាយ៉ាងណានារីរងគ្រោះនោះមិនមែនជាម្ចាស់ម៉ូតូឡើយ ហើយចំពោះម៉ូតូដែលត្រូវចោរប្លន់នោះ គឺជារបស់បុរសម្នាក់ ឈ្មោះ ពៅ ត្រូវជាសង្សារ របស់នាង ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល