CamNews

កំសាន្ត 

DJ Nana សរសើរស្វាមីខ្លួន ដែលជាប្តីល្អ ធ្វើឲ្យនាងមានក្តីសុខ

ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ពិធីការិនីដ៏មានប្រជាប្រិយភាព និងកំពុងតែទទួលបានការគាំទ្រ និងជាអ្នកពូកែវិភាគនិយាយរឿងស្នេហា ជីវិតគូ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ ដែលកំពុងតែល្បីនៅលើបណ្តាញសង្គម ។​



DJ Nana តែងតែទទួលបាននូវការសរសើរខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ចំពោះពាក្យពេចន៍ និងដំបូន្មានល្អៗរបស់នាង ។

ដោយឡែក តារាស្រីនេះនាងក៏បានធ្វើការបង្ហើបពី ការស្រលាញ់ ការមើលថែ ភាពផ្អែមល្ហែម និងលក្ខណៈពិសេស ដែលស្វាមីជាទីស្រលាញ់របស់នាងបានផ្តល់ជូន ក្រោយពេលបានសម្រេចចិត្តចូលរោងការជាមួយគ្នា រហូតមកដល់ពេលនេះ។​ ដោយក្នុងនោះនាងបានរៀបរាប់ថា៖



“ភាគច្រើនគេនិយាយថា បុរសម្នាក់នេះសំណាងណាស់បានឌីជេណាណាធ្វើប្រពន្ធ។ តាមពិតឌីជេណាណាទេជាអ្នកសំណាងបានបុរសម្នាក់នេះជាស្វាមី។ លោកប្តីខ្ញុំជាមនុស្សប្រុសដែលមិនចេះចង់ឈ្នះ គាត់សុំទោសរាល់ពេលដែលខ្ញុំខឹង ទោះគាត់ខុស ឬមិនខុសក៏ដោយ គាត់មិនដែលខ្លាចប្រពន្ធគាត់ល្បី មិនធ្លាប់អន់ចិត្តទោះប្រពន្ធគាត់ធ្វើការជាមួយបុរសណាផ្សេងក៏ដោយ មិនធ្លាប់រារាំងការសម្រេចចិត្តរបស់ខ្ញុំ ហើយក៏មិនធ្លាប់ដាក់សម្ពាធទោះខ្ញុំធ្វើរឿងដែលគាត់មិនចូលចិត្ត។ អរគុណណាស់លោកប្តី។(បង្ហោះរូបលោកប្តីមួយ ជាការលោងចិត្តដែលត្រូវទៅអាមេរិកចោលគាត់ទៀតហើយ ហេហេហេ) ។ ឌីជេណាណាឆ្លាតអញ្ចឹង”



 

អត្ថបទ៖ ចំរើន