ភ្នំពេញ ៖ រថយន្ត Lexus RX350 ស្លាកលេខខេមរភូមិ០១ ២-៦៥០៥ ពណ៌ខ្មៅ មួយគ្រឿងអត់ពន្ធ ត្រូវបានកម្លាំង គយចល័ត តាមចាប់ នៅកន្លែងលាងឡានមួយគ្រឿង ស្ថិតតាមបណ្តោយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចុះចាប់នេះធ្វើឡើងដោយមានការ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ នឹងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញារង សាលាដំបូងរាជ ធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្រោយពីចាប់បានរថយន្ត ពាក់ស្លាកក្លែងក្លាយខេមរភូមិន្ទនេះ ត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុករបស់គយ នៅម្តុំផ្លូវវេងស្រេង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល