CamNews

ព័ត៌មានជាតិ 

តុលាការកំពូល ចេញដីកាកោះហៅ លោក សយ សុភាព ចូលសវនាការ លើសំណុំរឿងក្ដី ចំនួនពីរ

ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ មហាអយ្យការអមតុលាការកំពូល បាន ចេញដីកាកោះ ចំនួនពីរ ឱ្យលោក សយ សុភាព ចូលរួមក្នុងសវនាការ ដែលគ្រោងបើក ធ្វើឡើង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៥ ខាងមុខនេះ។

ដីកាកោះមួយពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលប្ដឹងដោយឈ្នោះ ទូច គង្គា មានមុខងារជាមន្ដ្រី អាវុធហត្ថលើផ្ទៃប្រទេស និងដីកាកោះមួយទៀតពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ដែលលោក សយ សុភាព បានប្ដឹងនាពេលកន្លងមក។

ខាងក្រោមនេះ ជាដីកាកោះហៅរបស់ មហាអយ្យការអមតុលាការកំពូល៖

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP