CamNews

ព័ត៌មានជាតិ 

រថភ្លើងកិនមនុស្សវិកលចរិតស្លាប់ លើផ្លូវរថយន្តភ្លើងក្នុងស្រុកទ្រាំង

(តាកែវ)៖ សេចក្តីរាយការណ៍ពីខេត្តតាកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ មានករណីរថភ្លើងបានកិនមនុស្ស ស្លាប់នៅភូមិធម្មតា ស្រុកទ្រាំង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ ជាយុវជនវិកលចរិត មកពីស្រុកត្រាំកក់ មកដេកលើផ្លូវរថភ្លើង។ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះ បានមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Takeo