CamNews

តារា 

ក្រោយជួបរឿងចម្រូងចម្រាសជាមួយ សុខ ពិសី ពេលនេះ លីអុីវ៉ាធីណា......

ព័ត៌មានកំសាន្ត ៖ តារាស្រីកូនកាត់ចិន នាង លី អ៊ីវ៉ាធីណា បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីបានបង្ហាញវត្តមាននៅក្នុងកម្មវិធី "ពេញចិត្តឬអត់" ជាថ្មីម្តងទៀត កាលពីថ្ងៃទី៣០ ខែតុលា កន្លងមកនេះ ក្រោយពីមានរឿងចម្រូងចម្រាសជាមួយនិងនាង សុខ ពិសី ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ការបង្ហាញមុខរបស់ លី អ៊ីវ៉ាធីណា លើកនេះ មិនមែនក្នុងនាមជាគណៈម្មាការទៀតនោះទេ។

នាងគ្រាន់តែឡើងបង្ហើរសម្លេងជាធម្មតាតែប៉ុណ្ណោះ ហើយបទចម្រៀងដែលនាងលើកយកទៅច្រៀងគឺសុទ្ធសឹងតែជាបទថ្មី ដែលមានទាំងបទញាក់និងបទមនោសញ្ចេតនាថែមទៀតផង ។

អ្វីដែលគួរអោយចាប់អារម្មណ៍នៅថ្ងៃនោះ ពិធីការិនី ពេជ្រ សេរីរ័ត្ន បានហៅ លី អ៊ីវ៉ាធីណា ថា ជាតារាចម្រៀងដែលមានសម្រស់ធម្មជាតិ ឃើញពីមុនយ៉ាងណាពេលនេះរក្សាដូចពីមុនដដែល ពោលគឺគ្មានការប្រែប្រួលឡើយ ៕

-ចុចអាន ៖ ជាការពិតទេដែលស្រីស្អាត សុខពិសី កំពុងតែមានស្នេហាជាមួយតារាថៃ ក្រោយបង្ហោះរូបអោបគ្នាឡើងស្អិត?

-ចុចអាន ៖ ក្មេងហួស! តារាល្បីទាំង ១០ ដួងដែលមានមុខមាត់ក្មេងជាងអាយុឆ្ងាយណាស់!







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Ly evatina