CamNews

កំសាន្ត 

តារាថៃ បង្ហើបឱ្យដឹងពីតារា ក្នុងដួងចិត្ដរបស់ពួកគេ

តាមរយៈការផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត តារាថៃទាំងប៉ុន្មានរូបនេះ បានបង្ហើបឱ្យទស្សនិកជនដឹងពីតារារៀមច្បង ដែលស្ថិតនៅក្នុងដួងចិត្ដរបស់ពួកគេ ។

លោក Mario Maurer



លោក Mario Maurer បាននិយាយថា លោកកោតសរសើរតារារៀមច្បងរបស់លោកគឺលោក Ananda Everingham ដោយសារតែតារាជើងចាស់រូបនេះ គឺជាមនុស្សឆ្លាតវៃ ។ ម្យ៉ាងគាត់ លោកពេញចិត្ដចំពោះពាក្យសម្ដី ការរស់នៅ និងគំនិតរបស់តារារៀមច្បងរូបនេះ ។

តារាស្រីកញ្ញា Janie Thienphosuwan



Janie បង្ហើបថា នាងកោតសរសើរចំពោះតារាស្រីរៀមច្បង Anne Thongprasom ពីព្រោះតារារៀមច្បងរូបនេះ តែងតែសម្ដែងចូលតួល្អណាស់ នៅពេលគាត់សម្ដែងក្នុងរឿងភាគម្ដងៗ ។ ម្យ៉ាងទៀត កញ្ញា Janie ធ្លាប់សម្ដែងជាតួប្អូនស្រីរបស់ Anne នៅក្នុងខ្សែភាពយន្ដ ដែលនាងសម្ដែងលើកដំបូង ។

តារាស្រី Aum Patchrapa



កញ្ញា Aum Patchrapa និយាយថា នាងកោតសរសើរតារាស្រីរៀមច្បងរបស់នាងគឺអ្នកនាង Mew Lalita និងអ្នកនាង Masha Vadhanapanich ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate