CamNews

កំសាន្ត 

អ្នកណាមិនច្រណែន ស្វាមីរបស់ Janie ស្អាតសង្ហាហើយ ចេះមើលថែកូនជំនួសប្រពន្ធទៀត

កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី អ្នកនាង​​ Janie បានសម្រាលកូន ដោយសុវត្ថិភាពហើយ ធ្វើឲ្យហ្វេនៗរំភើប អបអរសាទរគ្រប់គ្នា។

អ្វីដែលកាន់តែពិសេសនោះ គេឃើញថាកូនស្រីរបស់ Janie ពិតជាមានមុខមាត់ស្រស់ស្អាត ហើយគួរឲ្យក្នាញ់ខ្លាំងណាស់ មើលកាន់តែយូរ កាន់តែកាត់តាមប៉ាៗ បេះដាក់តែម្ដង។

ក្រោយពីទទួលបានសមាជិកថ្មីនេះភ្លាម តារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជន ហ្វេនៗសរសើរនាងមិនចេះដាច់ ជាពិសេស ត្រូវបានគេចាត់ទុកជាតារាស្រី ដែលមានសំណាង បានស្វាមីមានរូបរាងសង្ហាហើយ ចេះយល់ចិត្តថ្នាក់ថ្នមទាំងម្ដាយ និងកូនផងដែរ។

ជាក់ស្ដែង តាមរយៈរូបថតជាច្រើនសន្លឹកនេះ ឃើញថាស្វាមីរបស់ Janieពិតជាបំពេញតួនាទី ជាស្វាមី និងជាលោកប៉ាដ៏ល្អ ក្នុងការមើលថែកូនស្រី ជំនួសភរិយា ធ្វើឲ្យហ្វេនៗពិតជាមិនច្រណែនមិនបាន៕