តារាស្រីស្រស់សោភាព កញ្ញា Baifern Pimchanok បើតាមការរាយការណ៍ នាងនឹងមានខ្សែភាពយន្ដថ្មីៗចំនួន ៤ ដើម្បីថតនៅឆ្នាំនេះ ។ ខ្សែភាពយន្ដភាគទាំងនោះមានដូចជា៖
រឿង Sroi Sabunga
កញ្ញា Baifern Pimchanok ចាប់ដៃគូជាថ្មីជាមួយនឹងលោក Nine Naphat នៅក្នុងខ្សែភាពយន្ដរឿង ‘Sroi Sabunga’ ដែលផលិតដោយ ក្រុម Maker J Group ប្រចាំនៅទូរទស្សន៍ Thai TV3 ។ ខ្សែភាពយន្ដនេះ បានចាប់ផ្ដើមថត នៅដើមឆ្នាំ ២០២០ ។
រឿង 46 Days
កញ្ញា Baifern Pimchanok បានចាប់ដៃគូជាមួយនឹងលោក Non Chanon ដែលជាតារាប្រុសប្រកបដោយទេពកោសល្យសម្ដែងពីខ្សែភាពយន្ដ “Bad Genius” ហើយនេះជាលើកទី១ ហើយ ដែលអ្នកទាំងពីរសម្ដែងរួមគ្នា នៅក្នុងរឿង 46 Days” នេះ ។ ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ GMM 25 ឆ្នាំនេះ ។
រឿង Sinaeha Saree
កញ្ញា Baifern Pimchanok សម្ដែងរួមជាមួយនឹងលោក Sean Jindachot ជាលើកទី១ នៅក្នុងខ្សែភាពយន្ដភាគរឿង Sinaeha Saree’ ។ ពួកគេទាំងពីរ មានភាពស៊ីមេទ្រី នឹងគ្នាណាស់ នៅក្នុងរូបភាពសម្លៀកបំពាក់បែបប្រពៃណី ។
រឿង Thong Prakai Saed
កញ្ញា Baifern Pimchanok ក៏សម្ដែងក្នុងខ្សែភាពយន្ដថតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “Thong Prakai Saed” ផងដែរ ជាមួយនឹងលោក Kao Jirayu និងលោក Iang Sittha ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........