CamNews

តារា 

ស្វាមីរបស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មើលថែកូនជំនួសប្រពន្ធ យ៉ាងមានក្តីសុខ

បន្ទាប់ពី កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា  បានរៀបការ និងកសាងគ្រួសារ​ មានកូនប្រុសមួយរូប កាន់តែធ្វើឲ្យហ្វេនៗ ចាំតាមដានពីជីវិតប្រចាំថ្ងៃ នាងមិនឲ្យដាច់ទេ។

ក្នុងនោះដែរ គេសង្កេតឃើញថា អ្នកនាង ឱក សុគន្ធកញ្ញា ហាក់ដូចជា ពោរពេញដោយក្ដីសុខ និងមានសុភមង្គលខ្លាំងណាស់ ក្នុងគ្រួសារ ថែមទាំងមានស្វាមីចេះយល់ចិត្តថ្នាក់ថ្នម មិនឲ្យខកចិត្តទេ។

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីសកម្មភាពស្វាមីរបស់ខ្លូន កំពុងតែអង្គុយមើលមុខកូនប្រុស មើលថែកូន ក្នុងខ្សែភ្នែកពោរពេញដោយក្ដីស្រលាញ់ និងស្នាមញញឹម ជាមួយការថ្នាក់ថ្នមយ៉ាងខ្លាំង។

គ្រាន់តែឃើញរូបថត មួយសន្លឹកនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ពេញចិត្ត និងរំភើបជំនួស សុគន្ធកញ្ញា ដែលមានស្វាមីល្អ ចេះបំពេញតួនាទីជា លោកប៉ាដ៏ល្អបែបនេះ៕