CamNews

ព័ត៌មានជាតិ 

និស្សិតប្រុស២នាក់ តាមញ៉ែនិស្សិតស្រី ២នាក់ដូចគ្នា ឃើញឱកាសល្អ ធ្វើសកម្មភាព ឆក់កាបូបដៃ តែមិនបានសម្រេច

ភ្នំពេញ៖ ព្រឹត្តិការណ៍ដែល ប្រជាពលរដ្ឋមាន ការរិះគន់យ៉ាងខ្លាំង ទៅលើជនសង្ស័យពីរនាក់
ដែលជានិស្សិត ឆ្នាំទី១ មានចំណេះដឹងគ្រប់គ្រាន់ បែរជាមកប្រព្រឹត្តិសកម្មភាព ឆក់កាបូបដៃ
ពីក្រុមនិស្សិតស្រី ពីរនាក់ ដែល កំពុង ជិះម៉ូតូឌុបគ្នា សំដៅចូលទៅក្នុង មជ្ឈមណ្ឌលកោះពេជ្រ
តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ច នគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ចាប់ឃាត់ខ្លួនភា្លមៗ នៅចំណុច
ផ្លូវសាមិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា ម៉ោង ២១និង០០នាទីយប់ ថ្ងៃទី២០
ខែមិនា ឆ្នាំ២០១៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពីរនាក់ខាងលើនេះ ទី១ឈ្មោះ រឿន រ៉ាវីដ ភេទប្រុស អាយុ
២០ឆ្នាំ ជានិស្សិត ឆ្នាំទី១ នៅសកលវិទ្យាល័យវើលវ៉ាយ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៩ សង្កាត់
ទន្លេបាសាក់ ខណ្ឌចំការមន និង ទី២ ឈ្មោះ ទូច ស៊ុនឡេង ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំ
ទី១ ស្នាក់នៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។ ចំណែកនិស្សិតស្រីរងគ្រោះ ពីរនាក់ខាង
លើនេះទី១ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និង
ទី២ឈ្មោះ អាមួយ ជានិស្សិត ឆ្នាំទី២ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដូចគ្នា ។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ រូបនាងទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក
ស្កូបពី ពណ៌ ផ្កាឈូក ស៊េរី២០១៣ ធ្វើដំណើរតាម បណ្តោយផ្លូវសាមិត ក្នុងបំណងចូលទៅ ក្នុង
កោះពេជ្រ ខណៈនោះស្រាប់តែ មានយុវជនពីរនាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១១ មកនិយាយ
សាសង ជាមួយពួកនាង បានមួយសន្ទុះស្រាប់តែ យុវជនទាំងពីរនាក់ ខាងលើបានធ្វើសកម្មភាព
ឆក់យកកាបូបដៃ ពីក្នុងឃ្លប់ម៉ូតូ របស់នាង ប៉ុន្តែឆក់មិនបាន សម្រេចនោះទេ ហើយនាងបាន
ស្រែកឆោឡោបណ្តាល ឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចដែល កំពុងដើរ ល្បាតធ្វើការ
ឡោមព័ទ្ធ ចាប់បានភ្លាមៗ តែម្តង។

ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទន្លេបាសាក់ កសាងសំណុំ
រឿង បញ្ជូនទៅឃុំ ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីសាក
សួរបន្ត ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ