CamNews

កំសាន្ត 

ស្ងាត់ៗ តារាស្រីថៃ ៤ រូបនេះ ត្រៀមខ្លួនចូលរោងការ

ស្ងាត់ៗ តារាស្រីដ៏ស្រស់ស្អាតរបស់ថៃ នឹងត្រៀមខ្លួនចូលរោងការ ជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា ។ លោកអ្នក ប្រហែលជាបានស្គាល់រួចមកហើយនូវតារាស្រីទាំង ៤ រូបខាងក្រោមនេះ៖

កញ្ញា Kaew Jarinya



លោក Toni Rakkaen បានសុំកញ្ញា Kaew Jarinya រៀបការ កាលពីខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ ។ នៅពេលឆាប់ៗខាងមុខនេះ គូស្នេហ៍ទាំងពីរ នឹងរៀបការនឹងគ្នា ។ អ្នកទាំងពីរ មានទំនាក់ទំនងស្នេហានឹងគ្នា ជាងមួយឆ្នាំមកហើយ ។

កញ្ញា Rodmay Kaneungnij



កញ្ញា Rodmay Kaneungnij នឹងរៀបការជាមួយ មិត្ដប្រុសរបស់នាង ដែលមិនមែនជាតារា ក្នុងពេលឆាប់ៗនេះ ។

កញ្ញា Baitoei Zuvapit



លោក Patchai Pukdesusook បានសុំមិត្ដស្រីរបស់លោកគឺកញ្ញា Baitoei Zuvapit  រៀបការ កាលពីខែមីនា ឆ្នាំ ២០២០ ។ ពួកគេទាំងពីរ ស្រឡាញ់គ្នារយៈពេល ៤ ឆ្នាំមកហើយ ។

កញ្ញា Koy Rachwin



កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក Artiwara Kongmalai បានសុំកញ្ញា Koy Rachwin រៀបការ ក្រោយពួកគេស្រឡាញ់គ្នារយៈពេល ១០ ឆ្នាំ ។  គូស្នេហ៍ទាំងពីរ នឹងរៀបការនឹងគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate