ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា នៅម៉ោងប្រមាណ ជា១១និង៤៥នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ មានរថយន្តដឹកដីនៅ ក្បែរស្ថានីយប្រេងសាំង នៅផ្លូវ វ៉េងស្រេង ខណ្ឌមានជ័យ បានធ្លាក់គ្រាប់បេ ធ្វើឲ្យមានប្រជាពលរដ្ឋ មានការភិតភ័យជាខ្លាំងនិងរត់ប្រសាចគ្នា។
គ្រាប់បេដែលធ្លាក់នោះ មានទំហំ១៣០មីលីម៉ែត្រ បន្ទាប់ពីមានហេតុការណ៍នេះរួច មកពលរដ្ឋនៅទីនោះ បាន រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC)៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល