ភ្នំពេញ ៖ ផ្ទះលេខ១៧Eo ផ្លូវលេខ១៨២ ស្ថិតក្នុង សង្កាត់អូរប្ញស្សី៤ ខណ្ឌ៧មករា ដាក់ ស្កាកយីហោ «Internet ASN COFFEE NET 24h» ត្រូវគេរាយការណ៍មកថាកំពុង បើកលេងល្បែង ភ្នាល់បាល់ តាមរយៈ Internet យ៉ាងត្រជាក់ចិត្ត មិនរំខានឡើយ ដល់អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌ៧មករា ។
ទាក់ទងដល់ការបើក លេងល្បែងភ្នាល់បាល់នេះ មានអ្នកលួច ខ្សឹបប្រាប់ កាសែត ដើមអម្ពិលថា ទាំងសង្កាត់ ប៉ុស្តិ៍រដ្ឋបាល សាលាខណ្ឌ៧មករា មិនដឹង នោះទេ ប៉ុន្តែពួកគេ ត្រូវថ្នាំសណ្តំ ដេកលក់ បើកលងរួចអស់ហើយ ។
មន្រ្តីនគរបាលម្នាក់ ដែលសុំបញ្ចេញឈ្មោះ បានលួចប្រាប់ថា ឲ្យតែដាច់ខែ គេឃើញមាន អ្នកស្លៀក ពាក់ឯកសណ្ឋាន ខ្លះ ស៊ីវិល ចេញ-ចូល កន្លែងចាក់បាល់ មួយនះ។
នៅពេលដែលត្រូវ បានការសាកសួរ អំពីបញ្ហានេះ លោក គ្រេត សក្ខិរីន អធិការរង នគរបាល ខណ្ឌ៧មករា បានឲ្យដឹងថា លោកបានឲ្យគេបិទហើយ ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពដែលជឿទុកចិត្ត នៅតែបញ្ជាក់ថា ទីតាំងមួយនេះ នៅបន្តបើកលេខធម្មតា ពីព្រោះអាងខ្សែ នៅពីក្រោយខ្នង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល