CamNews

កំសាន្ត 

អតីត សមាជិកក្រុម GFRIEND ចុះកុងត្រា ជាមួយភ្នាក់ងារ Sublime Artist

នៅថ្ងៃទី ១៧ ខែមិថុនានេះ ភ្នាក់ងារខាងលើ បានប្រកាសព័ត៌​មាន និងអធិប្បាយថា ៖” យើងមានក្ដីរីករាយណាស់ ដែលបានដឹកនាំកញ្ញា Yerin មកចាប់ផ្ដើមលើវិថីថ្មី ។ យើងគាំទ្រយ៉ាងសកម្មចំពោះសកម្មភាពថ្មីៗរបស់នាង ដើម្បីឱ្យនាងអាចជួបជាមួយអ្នកគាំទ្ររបស់នាង នៅកន្លែងផ្សេងៗ ។ សូមបន្ដបង្ហាញនូវការគាំទ្រឥតងាករេចំពោះ Yerin  ដែលទទួលរាក់ទាក់អ្នកគាំទ្រទាំងអស់ ក្នុងនាមសិល្បៈការិនីប្រចាំភ្នាក់ងារ Sublime Artist Agency “ ។



ក្រោយការប្រកាសសមាសភាព កញ្ញា Yerin បានបង្ហោះ នៅលើបណ្ដាញ Instagram ភ្ជាប់ជាមួយសំណេរថា ៖” សួស្ដី នាងខ្ញុំ Yerin! នាងខ្ញុំបានចូលបម្រើការនៅភ្នាក់ងារ Sublime Artist Agency ។ នាងខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការ ដើម្បីបង្ហាញពីស្នាដៃឱ្យអស់ពីសមត្ថភាព តាមរយៈសកម្មភាពផ្សេងៗ ។ អ្នកគាំទ្ររបស់នាងខ្ញុំ ដែលនាងខ្ញុំតែងស្រឡាញ់ អរគុណសម្រាប់ការគាំទ្រចំពោះនាងខ្ញុំ និងបង្ហាញក្ដីស្រឡាញ់ដល់នាងខ្ញុំ ។ នាងខ្ញុំនឹងធ្វើខ្លួនឱ្យក្លាយជាមនុស្សម្នាក់ ដែលអាចតបស្នងចំពោះក្ដីស្រឡាញ់នោះ ។ នាងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា!” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi