ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយពាក្យថា ជោគជ័យ។ តើខ្លួនងើបពីភាពបរាជ័យវិញដោយរបៀបណា?
ខ្សែភាពយន្ដចិនថ្មីមួយ និយាយពីខ្សែជីវិតរបស់កម្លោះ 3 នាក់ចាប់ដៃចងមិត្តភាព និងសហការគ្នាចាប់ផ្ដើមជំនួញជាមួយគ្នា នៅឯភូមិចំការតែតូចមួយ នៅប្រទេសចិន ដែលមានចាក់បញ្ចាំងនៅរោងភាពយន្ដ ចាប់ពីថ្ងៃនេះតទៅហើយ។
ដំណើរសាច់រឿងបែបកំប្លុកកំប្លែង តែបង្កប់ទៅដោយអត្ថន័យ ការជម្រុញលើកទឹកចិត្ត ចំណងមិត្តភាព និងសាមគ្គីភាព ដែលកម្រនឹងមានចាក់បង្ហាញ ពេលនេះមាននៅក្នុងរឿង “កាហ្វេ ឬ តែ?” ឬ Coffee or Tea។
សាច់រឿងបែបនេះស័ក្ដិសមបំផុតសម្រាប់ការទៅមើលជាលក្ខណៈគ្រួសារ ឬ មិត្តភក្ដិ។
រឿង “កាហ្វេ ឬ តែ?” ឬ Coffee or Tea នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដទាំងអស់ ក្នុងប្រទេសកម្ពុជានា ថ្ងៃទី 01 ខែ មករា ឆ្នាំ 2021 នេះ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬ តាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID៖ @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........