ព្រះសីហនុ ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះថា កាលពីយប់មិញកម្លាំងរបស់លោក បានចុះទៅបង្ក្រាប ហាងម៉ាស្សាជប់ខ្យល់ បង្កប់សេវាបម្រើផ្លូវភេទមួយកន្លែង របស់ជនជាតិវៀតណាម ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។
លោកស្នងការបានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជន សង្ស័យជនជាតិវៀតណាម ២នាក់ ឈ្មោះ ង្វៀង ធីទៀក ភេទស្រី អាយុ៤០ឆ្នាំ និង ឈ្មោះផាម ធីភឿក ភេទស្រី អាយុ៥៧ឆ្នាំ ហើយរកឃើញនារីជនជាតិវៀតណាម៦នាក់ទៀត ដែលនារីម៉ាស្សាជប់ខ្យល់ និងរួមភេទ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល