ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ ដូនពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានបើកប្រតិបត្ដិការ ចុះទៅទប់ស្កាត់ទី តាំងបើកហ្គេមមួយកន្លែង ស្ថិតនៅផ្ទះលេខ ១០០ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ ដោយរឹបអូសទូហ្គេមបានចំនួន២៩ ទូ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដែលបាន ចូលរួមក្នុងយុទ្ធនាការមួយនេះ បានបញ្ជាក់ ថា ក្រោយទទួលព័ត៌មានថា ទីតាំងខាងលើ បើកហ្គេមលេងមួយថ្ងៃៗ មានអ្នកចូលលេង ជាច្រើននាក់ ក្នុងនោះមានទាំងសិស្សសាលា គេស វេសមិនចូលរៀន អភិបាលខណ្ឌដូន ពេញ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌ លោក គួច ចំរើន បាន បញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ ចុះទៅកាន់ទីតាំងខាងលើ ដើម្បីទប់ស្កាត់ មិនឱ្យបន្ដសកម្មភាពទៀតឡើយ ។
យុទ្ធនាការដែលដឹកនាំដោយអធិការនគរ បាលខណ្ឌដូនពេញ លោកហួត ចាន់យ៉ារ៉ាន់ និងមានការចូលរួមពីអាជ្ញាធរ ព្រមទាំងសមត្ថ កិច្ចជាច្រើននាក់នោះ ទូហ្គេមចំនួន២៩ទូ ត្រូវ បានរឹបអូសដឹកតាមរថយន្ដយកទៅរក្សាទុក នៅសាលា ខណ្ឌជាបណ្ដោះអាសន្នរង់ចាំការ វាយកំទេចចោលនៅពេលក្រោយ ។
តាមមន្ដ្រីនគរបាល យុទ្ធនាការចុះទប់ ស្កាត់សកម្មភាពបើកហ្គេមលេងនៅក្នុងទឹកដីខណ្ឌដូនពេញនោះ លោក អភិបាល បានបញ្ជា ឱ្យចុះត្រួតពិនិត្យមើលនៅតាមទីតាំង ផ្សេងទៀត ដើម្បីចុះផ្អាកនិងដកហូតមិនទុក ឱ្យបន្ដ ដំណើរការដែលនាំឱ្យអ្នកចូលលេងជាពិសេសសិស្សសាលាចំណាយលុយកាក់ខាតបង់ពេលវេលា និងពេលខ្លះ អាចធ្វើសកម្ម ភាពបទល្មើសណាមួយ ដោយសារបញ្ហា ហ្គេមទាំងនេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល