CamNews

ព័ត៌មានជាតិ 

ប្លន់ម៉ូតូបាន ហើយបាញ់ គំរាមម្ចាស់ ១គ្រាប់ ទៅត្រូវស្រីក្រមុំ ក្បែរខាង

កំពង់ចាម   ក្រុមចោរ មានគ្នា៥នាក់ ប្រើមធ្យោបាយម៉ូតូ ២គ្រឿង និងអាវុធខ្លីមួយដើម បាន
ធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿង និងបាញ់១គ្រាប់ត្រូវ នារី ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ រួចយកម៉ូតូ
ជិះចេញទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
នៅចំនុច ភូមិត្របែកឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ។

ប្រភពពីមន្ត្រីនគរបាល ស្រុកមេមត់ បានឲ្យដើមអម្ពិលដឹងថា នៅវេលាម៉ោង៧និង២០នាទី យប់ថ្ងៃ
ម្សិលមិញ គេ ឃើញក្រុមចោរ មានគ្នា៥នាក់ មិន ស្គាល់មុខ ជិះម៉ូតូ ម៉ាកសេ១២៥ ចំនួន២គ្រឿង
និងមានកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពប្លន់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ
ស៊េរី ឆ្នាំ២០១១ ពាក់ស្លាកលេខ 1N-3996 ដែលជា កម្មសិទ្ធិ ឈ្មោះ ឆេង ហៃ ភេទប្រុស អាយុ២៤
ឆ្នាំរស់នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់។ ប្រភពដ ដែលបានឲ្យដឹងទៀតថា មុនពេលក្រុមចោរ
បានធ្វើសកម្មភាព គឺម្ចាស់ម៉ូតូ បានទុកម៉ូតូនៅក្រោមសំយ៉ាបមុខផ្ទះ ដែលមានលក់សាំងផងដែរ។
ក្នុងខណៈនោះ ក្រុមចោរ បានជិះម៉ូតូចូលឈប់ធ្វើជាចង់ចាក់សាំង ហើយក៏យកកាំភ្លើងខ្លី ភ្ជង់ម្ចាស់
ម៉ូតូរួច យកម៉ូតូដែលប្លន់បានជិះ ចេញទៅបាន បន្តិច ក្រុមចោរ បានបាញ់គម្រាម១គ្រាប់មិនឲ្យម្ចាស់
ដេញតាម ប៉ុន្តែការបាញ់មួយគ្រាប់នោះ បានទៅត្រូវនារីម្នាក់ជាអ្នក រស់នៅក្បែរនោះ ត្រូវចំក្រោម
សុដន់ខាងស្តាំបណ្តាលឲ្យរងរបួសជាតំណំ ហើយក្រុមចោរបានជិះម៉ូតូចេញទៅបាត់ទៅ។រីឯនារីរង
គ្រោះ ឈ្មោះ ស្រីល័ក្ខ អាយុ១៩ឆ្នាំ ក្រោយ ពីរង របួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះ
នៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ