ភ្នំពេញៈ កម្មករ-កម្មការិនី រោងចក្រកាត់ដេរ សម្លៀកបំពាក់មួយកន្លែង ដែលមានយីហោថា ឌូហឺ
ស្តូ បានដួល សន្លប់មួយចំនួន បន្ទាប់ពីមានហេតុការណ៍ ទុស្សេឆេះកាប៊ីនភ្លើង ក្នុងរោងចក្រ ហើយ
កម្មករ- កម្មការិនី បាននាំគ្នា រត់ចេញមកក្រៅ ប៉ុន្តែ ត្រូវបានសន្តិសុខ ដែលយាមប្រចាំការ នៅក្នុង
រោងចក្រមិនឲ្យចេញ និងបានប្រកាសឲ្យចូល ធ្វើការឡើងវិញ ដោយសារភាពកេងចំណេញ របស់
ភាគីរោងចក្រ បន្តិចក្រោយមក ដោយសារតែក្លិនផ្សែងធ្វើឲ្យ កម្មករ ដែលមានសុខភាពខ្សោយ ក៏
បានដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ ។
ហេតុការណ៍នេះ កើតឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបរិវេណ រោងចក្រ
ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមកម្មការិនីម្នាក់ ឈ្មោះ រី បាននិយាយថា មុនពេលកើតហេតុកម្មករ- កម្មការិនី ទាំងអស់
កំពុងតែ បំពេញការងារសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញ ពីការប៊ីនភ្លើង នៅក្នុងរោង
ចក្រ ហើយក៏នាំគ្នារត់ ចេញមកក្រៅបរិវេណអគារោងកច្រ ក្នុងគោលបំណង រត់ចេញទៅខាងក្រៅ
រោងចក្រ ប៉ុន្តែ មកដល់ខាងក្រៅអគារ រោងចក្រ ស្រាប់តែសន្តិសុខប្រចាំការ នៅរោងចក្រ មិនឲ្យ
ចេញ ហើយបានបង្ខំឲ្យចូលធ្វើការធម្មតាឡើងវិញ ដោយប្រាប់ថា អត់អីទេ ប៉ុន្តែបន្តិចក្រោយមក ដោយសារក្លិនផ្សែងជះភាយពេញក្នុងរោងចក្រនោះ ធ្វើឲ្យពួកគេថប់ ដង្ហើម រួចហើយក៏ទន់ដៃទន់
ជើងដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ ។ បន្ទាប់មកត្រូវបានភាគីរោងចក្រ យករថយន្ត របស់រោង
ចក្រ ដឹកអ្នកដែលដួលសន្លប់ ទៅកាន់មន្ទីរដើម្បីជួយសង្គ្រោះជាបន្ទាន់ ។
បើយោងតាមនគរបាល ដែលចុះទៅកន្លែងកើតហេតុវិញ បានឲ្យដឹងថា ភ្លាមៗ ពួកគាត់ជាសមត្ថកិច្ច
បានចុះទៅ ដល់រោងចក្រ ដើម្បីសួរនាំពីមូលហេត ប៉ុន្តែ ត្រូវបានសន្តិសុខបិទទ្វារមិននិយាយជាមួយ
និយាយឲ្យចំ គឺមិនសហ ការតែម្តង លុះក្រោយមក ទើបទទួលព័ត៌មានថា មានការដួលសន្លប់ ហើយ
ត្រូវបានភាគីរោងចក្រ យករថយន្ត ផ្ទាល់ របស់រោងចក្រដឹកយកទៅមន្ទីរពេទ្យជួយសង្គ្រោះ ចំណែក
ឯរថយន្តសង្គ្រោះ របស់រដ្ឋវិញក៏បានទៅដែរ ប៉ុន្តែ ត្រូវបានភាគីរោងចក្រប្រាប់មកវិញថា អស់អ្នករង
គ្រោះហើយ ចំនួននៃជនរងគ្រោះវិញ ក៏ពុំបានទទួលច្បាស់លាស់ ដែរ ។
ប្រភពបន្តថា ឧប្បត្តិហេតុនេះ កើតឡើងបាននោះ គឺដោយសារតែភាគីរោងចក្រ មិនឲ្យកម្មករ-កម្ម
ការិនី ចេញមក ខាងក្រៅរោងចក្រ ខណៈមានហេតុការណ៍កើតភ្លាមៗនោះ ប្រសិនបើឲ្យកម្មករ
ចេញទៅខាងក្រៅវិញនោះ ពុំមាន ហេតការណ៍នេះកើតឡើងនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល