(អាមេរិក)៖ រយៈពេលពីរឆ្នាំមកហើយ ដែលវីដេអូចម្រៀងថ្មីជាផ្លូវការរបស់ Katery Perry បានបាត់មុខមាត់ពីពិភព Vevo ក្នុងបណ្តាញសង្គម YouTube ដែលមានអ្នក Subscribes នាងរហូតដល់ទៅជិត ២០លាននាក់នោះ។ ប៉ុន្តែ ឥឡូវនេះ វីដេអូចម្រៀងថ្មីរបស់នាង បានចេញមកហើយ ពោរពេញដោយស្តាយប្លែកភ្នែក និងពីរោះរណ្តំចិត្ត មានចំណងជើងថា «Rise» ឬក៏ «ក្រោកឡើង/រះឡើង» នាប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។
វាជាលើកទីមួយហើយ បន្ទាប់ពីរយៈពេល ២ពីរឆ្នាំសម្រាប់ Katy ដែលមានវីដេអូចម្លៀងថ្មីជាផ្លូវការ ក្រោយពីបានទទួលជោគជ័យខ្លាំងបំផុតមិនធ្លាប់មាន តាមរយៈបទចម្រៀង «Roar» ចេញកាលពីឆ្នាំ ២០១៣ និង «Dark Horse» ចេញនៅឆ្នាំ ២០១៤ និងក៏រួមទាំងបទ «This is how we do» ដែលជាប្រភេទវីដេអូបែប Cartoon 3D ចេញកាលពីឆ្នាំ ២០១៤ និងទទួលបានការគាំទ្រគួរសមផងដែរនោះ។
ចង់ដឹងថា វីដេអូ ថ្មីដែលចេញនៅថ្ងៃទី ០៥ខែសីហា ឆ្នាំ២០១៦ នេះអាចទាក់ចិត្តលោកអ្នកបានដែរឬទេ សូមទស្សនា វីដេអូ នៃតារាចម្រៀងសំឡេងមាសលំដាប់អន្តរជាតិដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង