CamNews

កំសាន្ត 

ពិធីករល្បីឈ្មោះម្នាក់ លើកដៃអង្វរ អ្នកគាំទ្រឱ្យឈប់ហៅគាត់បែបនេះ នៅលើបណ្ដាញ TikTok

លោក Phil McGraw និយាយថា៖ “ខ្ញុំពិតជាមិនចង់បង្អាក់អ្នកទាំងអស់គ្នានោះទេ  ប៉ុន្ដែខ្ញុំមិនមែនជាប៉ារបស់អ្នកទាំងអស់គ្នាឡើយ ហើយប៉ាពិតប្រាកដរបស់អ្នកទាំងគ្នា ប្រហែលជាមិនសប្បាយចិត្ដនោះទេ” ។



លោកបណ្ឌិត Phil McGraw បានចេញវីដេអូ នៅលើបណ្ដាញ TikTok កាលពីថ្ងៃព្រហស្បិ៍ ដើម្បីអង្វរកអ្នក Follow របស់លោកឱ្យឈប់ហៅលោកថា “ប៉ា” ។  

វាហាក់ដូចជា មានមនុស្សជាច្រើន ដែល Follow ការបង្ហោះរបស់លោក ហៅលោកថា “ប៉ា” នៅក្នុង Comment ហើយតាមមើលទៅ លោកពិតជាមិនសប្បាយចិត្ដនោះទេ ។ លោក McGraw បានស្នើសុំឱ្យអ្នកគាំទ្រលោកលើបណ្ដាញ TikTok ឱ្យឈប់ហៅឈ្មោះក្រៅគួរគោរពបែបនេះអី នៅពេល Comment ក្រោមការបង្ហោះរបស់លោក ។

លោក McGraw បន្ថែមថា៖”ខ្ញុំកោតសរសើរចំពោះការគាំទ្រ -វាចម្លែកបន្ដិច តែខ្ញុំកោតសរសើរចំពោះការគាំទ្រ” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ huffpost