CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ជិះរថយន្តដេញបាញ់អ្នកជិះម៉ូតូស្លាប់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ

(កណ្តាល)៖ បុរសម្នាក់ជិះរថយន្តដេញបាញ់ អ្នកជិះម៉ូតូស្លាប់ នៅទឹកដីឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ។

លោក មាន ច័ន្ទរិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាក់ថា ពិតជាមានបុរសម្នាក់ ត្រូវបានប្រទះឃើញស្លាប់មែន តែមិនទាន់ដឹងជាករណីអ្វីនៅឡើយទេ។

តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនល្មើសបើករថយន្តមួយគ្រឿង មិនស្គាល់ស្លាកលេខ។ នៅពេលនេះកម្លាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ បាននិងកំពុងចុះ ទៅជួយអន្តរាគមន៍ហើយ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news