យោងតាមការស្រាវជ្រាវរបស់យើង តារាស្រីថៃទាំង ៤ រូបនេះ បច្ចុប្បន្ន កំពុងទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសហ្វីលីពីន ។
កញ្ញា Baifern Pimchanok
តាមរយៈទេពកោសល្យសម្ដែងដ៏លេចធ្លោរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Bai Mai Tee Plid Plew”, “Lhong Fai”, និងរឿង “Friend Zone” របស់ប្រិយភាពរបស់កញ្ញា Baifern Pimchanok កាន់តែផ្ទុះខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងប្រទេសហ្វីលីពីន ។
កញ្ញា Yaya Urassaya
កញ្ញា Yaya Urassaya ទទួលបានភាពល្បីល្បាញ នៅក្នុងប្រទេសហ្វីលីពីន តាមរយៈការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “The Crown Princess”, “Switch”, និងរឿង “Wave of Life” ។
កញ្ញា Mai Davika
កញ្ញា Mai Davika ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង នៅពេលដែលនាងសម្ដែងជាតួឯក នៅក្នុងរឿងផ្ទុះខ្លាំងឆ្នាំ ២០១៣ គឺរឿង “Pee Mak” ។ កញ្ញា បានក្លាយជាតារាដ៏មានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ ប្រទេសហ្វីលីពីន និងបណ្ដាប្រទេសអាស៊ីដទៃទៀត ។
កញ្ញា Aom Sushar
កញ្ញា Aom Sushar ក្លាយជាតារាដ៏មានប្រជាប្រិយភាពមួយរូប ក្រោយពីកញ្ញា សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១០ រឿង “Yes or No” ។ ខ្សែភាពយន្ដភាគខ្លីរបស់នាងរឿង “Full House” ក៏ទទួលបាន Feedback ល្អៗពីទស្សនិកជន នៅក្នុងប្រទេសថៃ ហ្វីលីពីន និងប្រទេសដទៃទៀតផងដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........