CamNews

តារា 

ឈឿន ឧត្តម ជួប​ទុក្ខ​ធំ ព្រោះមនុស្សជាទីស្រឡាញ់ លាទៅហើយ គ្មានថ្ងៃត្រលប់

(ភ្នំពេញ)៖ សំឡេង​នៃ​បទ​ស្មូត បាន​បន្លឺ​ឡើង​យ៉ាង​រន្ធត់​ចិត្ត ធ្វើឲ្យ​តារាចម្រៀងប្រុស​ ធ្លាប់​តែ​​មានស្នាមញញឹម ​​មិន​ចេះ​រីងស្ងួត ​លោក ឈឿន ឧត្តម រួម​នឹង​ក្រុម​គ្រួសារ ហូរ​ទឹកភ្នែក​​ឥតឈប់ ខណៈ​​​ដែល​ម្តាយជាទីស្រឡាញ់​របស់​លោក ​បាន​ទទួល​មរណភាព​ នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ​​២០១៦នេះ ​ដោយ​រោគាពាធ។

បើតាមប្រភពពីមិត្តភក្តិ អ្នកសិល្បៈរួមអាជីព បានបង្ហោះភ្ជាប់ជាមួយសាររំលែកទុក្ខថា «សូមចូលរួមរំលែកទុក្ខម្តាយ លោក ឈឿន ​ឧត្តម ដែលបានមរណភាព នៅថ្ងៃនេះ(០១ ខែវិច្ឆិកា ឆ្នាំ២០១៦) »។ ប៉ុន្តែយ៉ាងណាមិញ មិនត្រូវបានប្រភពខាងលើនេះ បញ្ជាក់ឲ្យដឹងច្បាស់ទេថា ម្តាយតារាច​ម្រៀ​ង លោក ឈឿន ឧត្តម ស្លាប់ដោយមូលហេតុជំងឺ​អ្វី និងមានអាយុប៉ុន្មាន​​នោះទេ។

លោក ឈឿន ឧត្តម គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មិន​ទាន់​​អាចទំនាក់ទំនង​ដើ​ម្បីសួរ​នាំបាននៅ​ឡើយទេ ខណៈមានមហាជនជាច្រើន​បានផ្ញើសា​រសួ​រ​នាំ និងចូលរួមរំលែកទុក្ខនូវ​មហាទុក្ខ ដ៏ក្រៀមក្រំនេះផងដែរ៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chhern oudom