CamNews

តារា 

ក្រុមតារាចម្រៀង 2NE1 ទុកកៅអីអង្គុយចំនួន ៣០ ដល់ កុមារ ក្រីក្រ


ក្រុមតារាចម្រៀងកូរ៉េ2NE1 បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី
ក្រុមនេះបានប្រាប់ឲ្យដឹងថា ពួកគេនឹងទុកកៅអីអង្គុយចំនួន ៣០ កន្លែងដល់ កុមារ ក្រីក្រ
សម្រាប់ការប្រគំតន្ត្រីឈ្មោះ ថា NOLZA។

កុមារ ៣០ នាក់នោះស្ថិតក្រោមការផ្គត់ផ្គង់របស់អង្គការមួយដែលមានឈ្មោះថា Holt
Welfare។ អង្គការនេះទទួលបាន ការឩបត្ថម្ភរបស់ក្រុមហ៊ុន YG Entertainment ចំនួន ១០០,០០០ដុល្លាអាមេរិក ដើម្បីផ្គត់ផ្គង់កុមារក្រីក្រចំនួន ១០០ នាក់។ ក្រុមហ៊ុន YG
Entertainment មានភាពល្បីល្បាញខាងផ្ដល់អំណោយមនុស្សធម៌។

កុមារម្នាក់ក្នុងចំណោមកុមារ ៣០ នាក់នោះបាននិយាយថា គេជាអ្នកគាំទ្រក្រុមចម្រៀងនេះ
និង មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលគេអាចចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុម 2NE1។

ការប្រគំតន្ត្រី NOLZA របស់ក្រុម 2NE1 នឹងត្រូវប្រារព្វឡើងចាប់ពីថ្ងៃទី ២៦ ដល់ ២៨ នៅ សាលអូឡាំពិក(Olympic Hall) ប្រទេសកូរ៉េខាងត្បូង។

ខាងក្រោមនេះ ជាវីដេអូពីការប្រគំតន្ត្រីរបសក្រុម 2NE1 នៅប្រទេសហ្វីលីពីន
កាលពីពេលកន្លងមក៕

(allkpop)

ដោយៈសំអាត

Tags: