CamNews

តន្រ្តី តារា 

បទចំរៀងរបស់ Lady Gaga និង Backstreet Boys ត្រូវបានហាមឃាត់នៅប្រទេសចិន

បទចំរៀងរបស់ Lady Gaga និង Backstreet Boys នឹងត្រូវលុបបំបាត់ទាំងស្រុងនៅក្នុង
ទីផ្សារសិល្បៈរបស់ប្រទេសចិន ក្រោយថ្ងៃទី ១៥ កញ្ញាខាងមុខនេះ ។

បណ្តាបទចំរៀងរបស់ Lady Gaga និង Backstreet Boys នាពេលថ្មីៗនេះត្រូវបានធា្លក់ចូល
ក្នុងបញ្ជីរខ្មៅ ១០០ បទរបស់ចិន ហើយរាល់គេហទំព័រទាំងឡាយត្រូវតែលុបបំបាត់ចោល
នូវរាល់បទចំរៀងទាំងនោះជាមួយមូលហេតុ ខ្វះសិល្បៈ សោភ័ណភាព និងថោកទាប ។

�I want it that way� គឺជាបទចំរៀងដ៏ពេញនិយមនិងល្បីបំផុតមួយ ក្នុងចំណោមបទទាំង
ឡាយរបស់ក្រុម Backstreet Boys ដែលនឹងត្រូវហាមឃាត់ធ្វើការទាញយក (Download) និង
ធ្វើចរាចរណ៍ រួមទាំង �Last Friday Night� របស់ Katy Perry និង �Run the world� របស់
Beyonce� ។

បច្ចុប្បន្ន Lady Gaga កំពុងតែបាននាំមុខគេនៅក្នុងបញ្ជីរឈ្មោះនៃបទចំរៀងដែលត្រូវបាន
ហាមឃាត់និងលុបបំបាត់ចោលទាំងស្រុងនៅក្នុងប្រទេសចិន ជាមួយបទចំរៀងទាំង ៦ បទ
របស់នាងក្នុងនោះរួមមាន �The Edge of Glory�, �Hair�, �Judas�, �Marry the Night�
�Americano� និង �Bloody Mary� ។ វាអាចនឹងក្លាយជាបញ្ហាមួយដ៏ធំចំពោះរាល់បណ្តាគេហ
ទំព័រទាំងឡាយណាដែលមិនបានធ្វើការលុបបំបាត់នូវបទចំរៀងទាំងនោះនៅមុខថ្ងៃទី ១៥
កញ្ញា​ ខាងមុខនេះ ៕

(ពី 2Sao)
យ៉ាវីន

Tags: