ភ្នំពេញ៖ ស្ត្រីចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងជាសកម្មជនដ៏សកម្ម របស់គណបក្សសមរង្ស៊ី បានមានវិបត្តិផ្លូវចិត្ត រហូតលើក ដៃប្រព្រឹត្តនូវអំពើ ដ៏ឃោរឃៅ ដោយដាច់ចិត្តចាក់សម្លាប់កូនប្រុស កូនស្រីខ្លួនឯង បណ្តាលឲ្យកូនប្រុសអាយុ ៥ឆ្នាំ ស្លាប់ និងកូនស្រីអាយុ១៧ឆ្នាំ រងរបួសធ្ងន់ កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត រួចហើយក៏ ចាក់សម្លាប់ខ្លួន ឯងតាមក្រោយ ថែមទៀត។ ឃាតកម្មចាក់សម្លាប់កូនប្រុស-ស្រី និងសម្លាប់ ខ្លួនឯងជាក្រោយនេះ ត្រូវបានគេ សង្ស័យថា មានវិបត្តិផ្លូវចិត្ត ដោយសារសុំលុយប្តីរស់នៅ ក្រៅប្រទេសមិនបាន រួមនិងជម្លោះមួយចំនួនទៀត។
សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹង ករណីដែលកម្រ កើតមាន នៅក្នុងសង្គមកម្ពុជានោះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល នៅពាក់កណ្តាល អាធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា នៅវេលាម៉ោង ប្រមាណ ១យប់ រំលងអាធ្រាត្រ ចូល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្រ្តីជាម្តាយអាយុ៤១ឆ្នាំ បាននិយាយទូរស័ព្ទជាមួយប្តី ដែលនៅក្រៅ ប្រទេស រួចហើយ ទំនងសុំលុយប្តីមិនបាន ក៏ខឹង ហើយបែកគំនិត ចាក់សម្លាប់កូនស្រី អាយុ ១៧ឆ្នាំ របស់ខ្លួន។
ភ្លាមៗនោះ ជីដូនដែលនៅក្នុងផ្ទះ ជាមួយគ្នាបានដឹងទាន់ ក៏ជួយឃាត់ ហើយដឹកបញ្ជូន កូនស្រី រងគ្រោះ ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ទាំងយប់ដោយធ្វើដំណើរទៅជាមួយ កូនស្រីម្នាក់ទៀត ហើយចាក់សោរផ្ទះ ដោយទុកឲ្យស្រ្តីជាម្តាយ នៅជាមួយកូនប្រុស រងគ្រោះ។
សេចក្តីរាយការណ៍ បានបន្តទៀតថា នៅវេលាម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ នៅពេលសមត្ថកិច្ច និងសាច់ញាតិបានបើកទ្វារផ្ទះជនរងគ្រោះ ស្លាប់នៅក្នុងថ្លុកឈាម បាត់ទៅ ហើយ ពោលស្រ្តីជាម្តាយបានចាក់សម្លាប់ កូនប្រុសខ្លួនឯង រួចហើយ ក៏ចាក់សម្លាប់ខ្លួនឯង តាមក្រោយតែម្តង។
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌដូនពេញ និង កម្លាំងនគរបាលផ្នែក ព្រហ្មទណ្ឌរាជធានីភ្នំពេញ ដោយមានការបញ្ជាពីស្នងការនគរបាល និងមានការឯកភាពីតំណាងអយ្យការផងនោះ បានចុះទៅពិនិត្យនៅផ្ទះជនរងគ្រោះ ស្ថិត នៅផ្ទះលេខ 76E0 ផ្លូវលេខ២៤៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេ ញ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា កូនប្រុសដែលស្លាប់មានឈ្មោះ សេង អាមីសីល អាយុ ៥ឆ្នាំ និងកូនស្រីដែល រងរបួសធ្ងន់មានឈ្មោះ សេង ប៊ុនរ៉ាវី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល