CamNews

ព័ត៌មានជាតិ 

កុ្រមចោរឆក់កាបូបស្រ្តីម្នាក់ នៅជិតផ្សារទួលគោក ផ្អើលពេញ Facebook​ នោះត្រូវនគរបាលតាមចាប់បានម្នាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវរហូតតាមចាប់ខ្លួន ជនសង្ស័យម្នាក់ និងកំពុងស្វែងរកបក្ខពួកម្នាក់ទៀត ក្រោយពីបានធ្វើសកម្មភាព ឆក់កាបូបដៃស្រ្ដីម្នាក់មិនបានសម្រេចកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០១៦នៅចំណុចក្បែរផ្សារ TK ទួលគោកមុខផ្ទះលេខ០៩ ផ្លូវ៣១៥ ក្រុម ៣២ ភូមិ ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធាណីភ្នំពេញ។

ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅកាន់តុលាការនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយករណីនេះបានធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងពីសំណាក់ ប្រជាពលរដ្ឋនៅតាមបណ្តាញ Facebook ពីព្រោះមាន Video ដែលបង្ហាញពីសកម្មភាពឆក់កាបូប។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួរ វណ្ណឌី ហៅ ​ណាប់ អាយុ២៣ ឆ្នាំ ហើយបានដកហូតម៉ូតូ០១គ្រឿងម៉ាក ស៊ុយហ្សុយគីនិច ពណ៌ត្រួយចេក គ្មានស្លាកលេខ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅចំណុចមុខផ្ទះលេងហ្គេម ផ្លូវរថភ្លើង កែងផ្លូវk៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពជនសង្ស័យខាងលើ ខ្លួនពិតជាមានការពាក់ព័ទ្ធ និងករណី អំពើលួច (ឆក់កាបូបដៃ) មិនបានសម្រេចនៅចំណុតខាងលើ ជាមួយនិងបក្ខពួកម្នាក់ទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news