CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រា ជិះម៉ូតូដួលមុខ ផ្ទះគេហើយ ទាញកាំបិតប៉័ងតោ ដេញកាប់គេទៀត

ភ្នំពេញ ៖ ជនប្រមឹកម្នាក់ត្រូវបានសមត្ថកិច្ច សង្កាត់ភ្នំពេញថ្មីឃាត់ខ្លួន ក្រោយពីជននេះ បានប្រើអំពើហិង្សា ដោយ យកកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះមួយគ្រួសារ ពេលកំពុងអង្គុយហូបបាយ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម១១ ភូមិគោកឃ្លាង សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ។

មន្ត្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនសង្ស័យរូបនេះ ឈ្មោះ យិន រតនា អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិគោកឃ្លាង ដោយឡែកជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ជឹម សេន ភេទ ប្រុស អាយុ ៥១ឆ្នាំ រស់នៅក្បែរផ្ទះជនសង្ស័យ។

នគរបាលបានបន្តថា នៅវេលាម៉ោងកើតហេតុនោះ ជនបង្កដែលមានអាការៈស្រវឹងបានជិះម៉ូតូមកដួលមុខផ្ទះ ជនរងគ្រោះ រួចហើយក៏លើកម៉ូតូអូសចូលផ្ទះរបស់ខ្លួននៅក្បែរនោះ ។ ក្រោយអូសម៉ូតូចូលដល់ផ្ទះ ជនបង្ករូប នេះ បានទាញកាំបិតប៉័ងតោ មកដេញកាប់ជនរងគ្រោះ និងក្រុមគ្រួសារ បណ្តាលឲ្យរបួសម្រាមដៃខាងស្តាំ ។ ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានជួយឃាត់ និងចាប់ជនសង្ស័យរូបនេះ ប្រគល់ទៅឲ្យនគរបាលមូលដ្ឋាន យកទៅចាត់ការតាម ផ្លូវច្បាប់ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល



Tags: social News Cambodia PP