CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់ ប៉ងធ្វើអត្តឃាត ដោយចងក បោកក្បាល និងលោត ទឹក តែមិនស្លាប់ ព្រោះត្រូវប្រជាពលរដ្ឋ ជួយទាន់

ភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងជាខូចចិត្តរឿងអ្វីនោះទេ បានព្យាយាមសម្លាប់ខ្លួន ដោយចងក បោកក្បាល និងលោត ទឹក ប៉ុន្តែទោះបីជាព្យាយាមគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ពុំបានសម្រេចដែរ ដោយប្រជាពលរដ្ឋ អ្នករស់នៅជិត ខាង បាននាំគ្នាដេញចាប់ជួយសង្គ្រោះទាន់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១២ និង៤០នាទី ស្ថិត នៅក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា យុវជនដែលព្យាយាមធ្វើអត្តឃាតនោះឈ្មោះ សួន សាត់ អាយុ២៨ឆ្នាំ រស់ នៅក្នុងភូមិថ្នល់ បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើ បានដើរមកកន្លែងកើតហេតុ រួចហើយបានបម្រុង លោតទឹកសម្លាប់ខ្លួន ប៉ុន្តែពេលនោះត្រូវបានប្រជាពលរដ្ឋ រស់នៅជិតខាងឃើញទាន់ ក៏បានជួយសង្គ្រោះ ក្រោយមក យុវជននោះ បានបន្តទៅបោកក្បាល រួចព្យាយាមចងក ក្រោយមកទើបប្រជាពលរដ្ឋ នាំគ្នាដេញចាប់ មិនឲ្យយុវជន នោះសម្លាប់ខ្លួនបានទេ ។

ប្រភពបានបន្តថា យុវជនខាងលើនេះ គឺជាកូនកំព្រា គ្មានឪពុក-ម្តាយនោះទេ ដើរផ្ញើខ្លួនជាមួយមីងមា ដូច្នេះ ទំនងជា នឹកតូចចិត្តនឹងឆាកជីវិតបែបនេះ ទើបគាត់ព្យាយាមសម្លាប់ខ្លួន ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏គ្មានប្រភពមួយណា បញ្ជាក់ ឲ្យច្បាស់លាស់ អំពីមូលហេតុនៃការធ្វើអត្តឃាត របស់យុវជនខាងលើនេះដែរ ដោយសាកសួរគាត់ មិននិយាយអ្វីទាំង អស់ ៕


ផ្ដលសិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Social News Cambodia PP