CamNews

ព័ត៌មានជាតិ 

ស៊យធំ! យុវជន២នាក់ ត្រូវគេតេហៅឲ្យទៅមើល រថយន្តបុកមិត្តភក្តិស្លាប់ ស្រាប់តែត្រូវរថយន្តបុកស្លាប់ និងរបួស

(ភ្នំពេញ)៖ រយៈពេលតែកន្លះម៉ោងសោះ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ដែលបណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងនិងរបួសធ្ងន់ម្នាក់។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងដោយសារតែជនរងគ្រោះនាក់ ស្លាប់ និងរបួសនោះ ត្រូវគេតេហៅឲ្យទៅមើលមិត្តភក្តិ ដែលត្រូវរថយន្តបុកស្លាប់ ក៏ត្រូវរថយន្តបុកស្លាប់តាមក្រោយ។

ហេតុការណ៌ទី១ បានកើតឡើងនាម៉ោង១១៖០៥នាទីយប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រោះដូនទាវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលគ្រោះថ្នាក់កើតឡើងដោយ សាររថយន្តម៉ាកធុនដ្រាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-7778 បានបុកជាមួយម៉ូតូសង់សេរី២០១៣ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ករណីទី២នេះគឺបង្កឡើងដោយរថយន្តកុងទីន័រ​ ពណ៌សពាក់ស្លាកលេខភ្នំពេញ3D-0246 បានបុកជាមួយម៉ូតូមួយគ្រៀងម៉ាកសង់សេរី២០១១ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើជាមួយរងរបួសធ្ងន់ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតផងដែរ។

ក្រោយកើតហេតុរថយន្ត ត្រូវបានខាងជំនាញចុះមកវាស់វែងនឹងស្ទួចយកទៅរក្សាទុក​ នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ចំណែកសពត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យាតាមប្រពៃណី។ សម្រាប់អ្នកបើករថយន្តបង្ករត្រូវបានឃាត់ខ្លួនផងដែរ៕


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh