CamNews

ព័ត៌មានជាតិ 

រថយន្តប្រធានមន្ទីរ ទេសចរណ៍ខេត្តកែប សាកកម្លាំងជាមួយ រថយន្តកងទ័ពអាកាស កណ្តាលក្រុងព្រះសីហនុ

ព្រះសីហនុ៖  ប្រហែលជាចង់សាកកម្លាំងរថយន្ត លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍
ខេត្តកែប បានបើក រថយន្តលុច្សស៊ីសរបស់ខ្លួន បុកពេញទំហឹងជាមួយ រថយន្តលុច្សស៊ីសរបស់
មន្រ្តី កងទ័ពអាកាសលាន់ឮដូចរន្ទះនៅ កណ្តាលក្រុងព្រះសីហនុ កាលពីវេលាម៉ោងទៀបភ្លឺថ្ងៃ
ទី១៥ ខែមិថុនា ឆ្នាំ២០១៣ បណ្តាលឲ្យរថយន្ត រងការខូច ខាតទាំងសងខាង រីឯអ្នកបើកបររង
របួសស្រាល។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅម៉ោងកើតហេតុគេឃើញ
រថយន្ត LEXUS 300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-3161 បើកបរដោយលោក
អេង អូន អាយុ ៣៥ឆ្នាំ ជាមន្ត្រីទ័ព អាកាស រស់នៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្ត
ព្រះសីហនុ ក្នុងអាការៈស្រវឹងជោកជាំ ហើយបើករថយន្ត រេពេញថ្នល់ចូលទៅចាក់សាំងនៅ
ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់។ បន្ទាប់ពីចាក់សាំងរួចហើយ លោក អេង អូន ក៏ បានបើករថយន្ត
ចេញទាំងអាការៈស្រវឹង លុះធ្វើដំណើរបានបន្តិចពោលខណៈកំពុងបត់រថយន្តឡើងមកផ្លូវឯក
រាជ្យ នោះ ស្រាប់តែលោក សោម ចិន្តា អាយុ ៤៦ឆ្នាំ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ក្នុង
អាការៈស្រវឹងដែរនោះ បានបើករថយន្ត LEXUS GS 300 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ
  2A-3676 ក្នុងល្បឿនយ៉ាងលឿននោះ បុក គ្នាពេញទំហឹងតែម្តង។

បន្ទាប់ពីបានបុកគ្នារួចហើយ គេឃើញអ្នកបើកបររថយន្តទាំងពីរបានស្រងល់ក្នុងរថយន្តរៀងៗ
ខ្លួន។ លុះមួយសន្ទុះ ក្រោយមកមន្ត្រីទ័ពអាកាសបានបើករថយន្តគេចចេញ ពីកន្លែងកើតហេតុ
សំដៅទៅទិសខាងលិចបានប្រហែល ២ គីឡូម៉ែត្រ ក៏ត្រូវនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋ
ដេញតាមទាន់ចាប់បញ្ជូនអ្នកបើកបររូបនេះ ទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកទាំង
យប់។

ចំណែកលោក សោម ចិន្តា វិញ ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្រ្គោះនៅគ្លីនិក រីឯរថយន្តបង្កទាំង
ពីរ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះ
ស្រាយតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ