ភ្នំពេញ ៖ គេហទំព័ររបស់អង្គការសហ ប្រជាជាតិ ប្រចាំនៅកម្ពុជា (WWW.UN.ORG.KH)នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានរងការវាយ ប្រហារ (HACK)ពីក្រុមអនាមឹកដែលដាក់ឈ្មោះថា MEXICANHACKERS ។
ក្រុមវាយប្រហារនេះ បានបង្ហាញ ពីការ គាំទ្ររបស់ខ្លួន ចំពោះរដ្ឋឥស្លាម ហើយមានបំណងបង្ហាញសារ ទៅកាន់ ជនជាតិអាមេរិកាំងទាំងឡាយ ដែលពួកគេប្រចាំ។
យោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ បានបង្ហាញពីក្រុមវាយប្រហារនេះ ដាក់រូបមេដឹកនាំ៣នាក់ រួមមាន នាយករដ្ឋមន្ដ្រី អ៊ីស្រាអ៊ែល ប្រធានាធិបតី អាមេរិក និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដោយបង្ហាញពី ការមើលងាយ ចំពោះស្ថាប័នពិភពលោកមួយនេះ រួមទាំងអង្គការណាតូ ។
ជុំវិញ ករណីខាងលើនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបក ស្រាយណាមួយ ពីមន្ដ្រីរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជានៅឡើយទេ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល