ខ្សែភាពយន្តមានចំណងជើងថា �Sex & Zen�ជាភាពយន្តដំបូង ប្រកបដោយភាពរំជើប
រំជួលខាងផ្លូវភេទ មានលក្ខណៈជា 3D ។ ខ្សែភាពយន្តនេះត្រូវបានផលិតដោយប្រទេស
ចិន ដោយដំណើររឿងនិយាយពី ដំណើរផ្សងព្រេងរបស់និស្សិតក្នុងរជ្ជការ មីង។ ក៍ប៉ុន្តែ
រឿងមួយនេះត្រូវបានគេជឿថា ផ្តោតទៅលើ ផ្ទាំងទស្សនីយភាព ដ៍រំជើបរំជួលផ្លូវភេទ
ច្រើនជាងដំណើររឿងដែលនិយាយពីការផ្សងព្រេង។ នេះជា លើកទីមួយសម្រាប់ភាពយន្ត
ប្រភេទនេះនឹងត្រូវបញ្ចាំងក្នុងប្រវត្តិសស្ត្រ ភាពយន្ត 3D។ ខាងក្រោមនេះជាព្រឹត្តិការណ៍
ដំបូងៗ របស់ភាពរំជើបរំជួល ដែលត្រូវបានចេញផ្សាយក្នុងខ្សែភាពយន្ត៖
ការថើបជាលើកដំបូង
ការថើបជាលើដំបូងក្នុងខ្សែភាពយន្តត្រូវបានគេបញ្ចាំង នៅឆ្នាំ ១៨៩៦ នៅលើឩបករណ៍
Vitascope ដែលជាឩបករណ៍បញ្ចាំងកុនដំបូងបង្អស់។ ខ្សែភាពយន្តនេះ មានរយៈពេលត្រឹម
តែ ៤៧ វិនាទីប៉ុណ្ណោះ ត្រូវបានសម្ដែងដោយ តួស្រីឈ្មោះ May Irwin ជនជាតិ កាណាដា
និង តួប្រុសឈ្មោះ John C. Rice ជនជាតិអាមេរិក។ ការបញ្ចាំង នេះត្រូវបាន សាធារណៈ
ជនរិះគន់យ៉ាងខ្លាំង ថា វាមានលក្ខណៈអាសអាភាស។ ព្រះវិហារកាតូលិកបានការប្រកាស
ទាមទារឲ្យលុបចោលរឿងនេះផងដែរ។
ការស្រាតជាលើកដំបូង
កាលពីឆ្នាំ ១៨៨៤ លោក Eadweard J. Muybridge ជាអ្នកថតរូបជនជាតិអង់គ្លេស បានយក
រូបភាពតភ្ជាប់គ្នា ហើយដាក់ក្នុងឩបករណ៍បញ្ចាំងប្រភេទ Zoopraxiscope ក្នុងការស្រាវជ្រាវ
ពីរូបភាពមានចលនារបស់លោក។ ផ្ទាំងទស្សនីយភាពនេះ ត្រូវបានលោក បង្ហាញឲ្យឃើញ
ពីបុរស និង ស្ត្រី ស្ថិតក្នុងភាពននលគោក និង មានចលនា តាមរយៈការយករូបថតជា
ច្រើន តភ្ជាប់គ្នា។ នៅឆ្នាំ ១៩១៥ លោក George Foster Platt បានដឹកនាំរឿងឈ្មោះថា
"Inspriration� ដើរតួរដោយ Audrey Munson។ ឆ្នាំ ១៩១៥ ដដែលនោះ អ្នកស្រី Lois Weber
បានដឹកនាំការថតខ្សែភាពយន្តដែលមានបញ្ចូល ផ្ទាំងទស្សនីយភាពស្រាត ដែលធ្វើឲ្យអ្នក
ស្រីត្រូវបានគេចាត់ថា ជាអ្នកដឹកនាំលើកស្ត្រីទី១ ដែលមានការថតស្រាតក្នុងខ្សែភាពយន្ត
ក្នុងប្រវិត្តិសាស្ត្រ។
http://www.youtube.com/watch?v=MWfIeWFWBio&playnext=1&list=PLE7562CD21D893129
ការថើបគ្នាដំបូង រវាងស្ត្រី និង ស្ត្រី
ការថើបគ្នាលើកដំបូង រវាងស្ត្រី និង ស្ត្រី ត្រូវបានដើរតួដោយ តារាស្រីឈ្មោះថា Marlene
Dietrich ក្នុងរឿង មានចំណងជើងថា " Morocco� នៅឆ្នាំ ១៩៣០។ ក្នុងរឿងនេះ តារាស្រី
Marlene Dietrich ស្លៀកពាក់ជាប្រុស ហើយថើបតួស្រីម្នាក់ទៀត។ នៅឆ្នាំ ១៩៣១ ខ្សែភាព
យន្ត ដែលបង្ហាញពី ការថើបគ្នា រវាងតួ ស្រី និង តួស្រី ត្រូវបានថតក្នុងរឿង មានចំណងជើង
ថា �Madchen In Uniform� ឬ ហៅថា �Girls In Uniform� ដើរតួដោយ Hertha Thiele
ដែលនិយាយអំពី ស្រីម្នាក់ត្រូវបានបញ្ចូលទៅរៀសាលាដែលមានតែសិស្សស្រីៗៗ។
ក្រោយមក នាងមានទំនាក់ទំនងជាមួយគ្រូបង្រៀនស្រីរបស់នាង។ ខ្សែភាពយន្តនេះត្រូវ
បានចែកចាយនៅទ្វីបអាស៊ី អឺរ៉ុប និង អាមេរិក។ រឿងនេះត្រូវបានគេតិះទៀន និង ហាម
មិនឲ្យបញ្ជាំងនៅសហរដ្ឋអាមេរិក។
http://www.youtube.com/watch?v=jO0h190oboE
ការថើបគ្នា ដំបូងរវាង បុរស និង បុរស
នៅឆ្នាំ ១៩២៦ តារាកំប្លែង Charlie Chaplin ហៅ "សាក់ឡូ" បានថើបតួស្រីឈ្មោះ Edna
Purviance ស្លៀកសំលៀកបំពាក់ក្លែងខ្លួនជាប្រុស ក្នុង រឿង � Behind The Screen�។
រហូតដល់ឆ្នាំ ១៩៧១ លោក John Schlesinger អ្នកដឹកនាំថត ខ្សែភាពយន្ត រឿង � Sunday
Bloody� បានបញ្ចូលផ្ទាំងទស្សនីយភាព នៃការថើបគ្នារវាង បុរស និង បុរស។ ជាធម្មតា
បុរស និង បុរសបានត្រឹមតែ អោបគ្នាតែ ប៉ុណ្នោះ ក្នុងខ្សែភាពយន្ត។ នៅពេលដែលគេចោទ
សួរលោក ពីមូលហេតុដែលលោកបានបញ្ចូលឈុតនេះ លោក John Schlesinger បានឆ្លើយតបថាលោកធ្វើដើម្បីប្រទេសអង់គ្លេស។
http://www.youtube.com/watch?v=E1wJM7fr0xE
កាថើបគ្នារវាងតារាសម្ដែងស្បែកខ្មៅ និង ស
នៅឆ្នាំ ១៩៥៧ តារាសម្ដែងស្រី Dorothy Dandrige បានថើបតួប្រុសឈ្មោះ John Justin
ក្នុងរឿង �Island In The Sun�ដែលនៅពេលនោះ ការរបអាពាហ៍ពិពាហ៍រវាង ជនជាតិ
ស្បែកស និង ខ្មៅត្រូវបានច្បាប់ហាមឃាត់នៅរដ្ឋចំនួន ១៧ នាសហរដ្ឋអាមេរិក។
នៅឆ្នាំ ១៩៦៨ ក្នុងភាគមួយឈ្មោះថា �Plato'sStepchildren�នៃរឿង Star Trek
តារាសម្ដែងឈ្មោះ William Shatner ដើរតួជា Kirk ថើបតារាសម្ដែងស្រីស្បែកខ្មៅឈ្មោះ
Nichelle Nichol ដើរតួជា Uhora។
http://www.youtube.com/watch?v=FynuBw_VsBE
ខ្សែភាពយន្តអាសអាភាសលើកដំបូង
នៅឆ្នាំ ១៩១៥ ខ្សែភាពយន្តឈ្មោះថា " A Free Ride� ត្រូវបានថតដែលបង្ហាញពី បុរសអ្នក
មានម្នាក់ ជិះរថយន្តបុរាណប្រភេទ Model T ត្រូវបានស្រីពីរនាក់ សុំដោយសារ។ រឿងនេះ
ត្រូវបានបញ្ចាំងភាគច្រើននៅក្នុងរង្គសាល។
ខ្សែភាពយន្តដែលមានថតឈុតរួមភេទពិតៗ
នៅឆ្នាំ ១៩៧០ រឿង � Quiet Days In Clichy� ត្រូវបានបញ្ចាំង ដោយយកតាមសាច់រឿង ក្នុងសៀវភៅរបស់លោក Henry Miller។ រឿងនេះនិយាយអំពី បុរសអាមេរិកពីរនាក់ រស់នៅទី
ក្រុង ប៉ារីស ហើយពួកគេបានជួបនិង ស្ត្រីពេស្យាចារ។ ក្រៅពីរឿងនេះ មានរឿង Sweet
Sweetback's Baadasssss របស់លោក Melvin Van Peeble ដែលត្រូវបានថតនៅឆ្នាំ
១៩៧១ ដែលមានបង្ហាញឈុតរួមភេទ ពុំមានការបញ្ចូលអារម្មណ៍ក្លែងក្លាយ។
http://www.youtube.com/watch?v=9J8zc2J58cM
ខ្សែភាពយន្តដែលបង្ហាញពីប្រដាប់ភេទតួប្រុសកំពុងស្ថិតក្នុងភាពរំជើបរំជួល
នៅឆ្នាំ ១៩៩៩ ផលិតករខ្សែភាពយន្តជនជាបារាំងCatherine Breillat បានថតខ្សែភាពយន្ត
ឈ្មោះ � Romance� ដែលមានបង្ហាញឲ្យឃើញនូវប្រដាប់ភេទរបស់តួប្រុសកំពុងស្ថិត
ក្នុងភាពរំជើបរំជួលជាច្រើនដង។ រឿងនេះ ក៍មានការចូលរូមពីតារាសម្ដែងស្រាត ឈ្មោះ
Rocco Siffredi ផងដែរ៕(Ben Alnold/Yahoo Movies Blog]
ដោយៈសំអាត