CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ ប៉ះជាមួយមន្ដ្រី នគរបាល ចរាចរណ៍ ត្រួតពិនិត្យ ច្បាប់តាមផ្លូវ រហូត ដល់បែកក្បាល

ភ្នំពេញ ៖ បុរសម្នាក់ ដែលកំពុងបើកម៉ូតូ ឌុបភរិយារបស់ខ្លួន ដែលអង្គុយនៅពីក្រោយ តាម
បណ្ដោយផ្លូវព្រះស៊ីសុវត្ថិ នៅខាងក្រោយ ក្រុមប្រឹក្សា អភិវឌ្ឍន៍ជាតិ ហៅថា ជឌជ ក្នុងសង្កាត់
ស្រះចក ខណ្ឌដូន ពេញ បានរងរបួសបែកក្បាល ដោយរូបគេ ចោទប្រកាន់ក្រុមមន្ដ្រី នគរបាល
ចរាចរណ៍ មួយក្រុម ពេលកំពុងត្រួតពិនិត្យ ច្បាប់ ចរាចរណ៍ បានវាយ បង្កមានជម្លោះកើតឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទីនោះ។

យ៉ាងណាក៏ដោយមន្ដ្រីនគរបាលដែលចូលរួមក្នុងប្រតិបត្ដិការត្រួតពិនិត្យច្បាប់ចរាចរណ៍ជើង
គោក កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣នោះ បានចេញ មុខបដិសេធ ហើយអះអាង
ថា បុរសរូបនេះ បានជិះម៉ូតូបញ្ច្រាសទិស ព្រមទាំងចង់បុកសមត្ថកិច្ច ដោយមិនឱ្យឆែកឆេរ និង
ចាប់ឃាត់ការផាកពិន័យ ព្រោះតែជិះ ម៉ូតូអត់ពាក់មួក និងអត់ដាក់កញ្ចក់ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
មានជម្លោះកើតឡើង មួយបង្កឱ្យមានការភ្ញាក់ផ្អើល នៅតាមបណ្ដោយ ផ្លូវព្រះស៊ីសុវត្ថិ ដោយ
គេឃើញបុរសម្នាក់ អាយុជិត៣០ឆ្នាំ ជិះម៉ូតូម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BA-2528
មានឈាមហូរ នៅលើក្បាល រូបគេអះអាងថា មកពីមន្ដ្រីនគរបាល ដែលចុះត្រួតពិនិត្យច្បាប់
ចរាចរណ៍ជើងគោក បានវាយ ។

យ៉ាងណាក៏ដោយ ចំពោះការចោទ ប្រកាន់ខាងលើនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើងគោក
បានអះអាងថា មូលហេតុដែលនាំឱ្យ មានរឿងខាង លើនេះកើតឡើង គឺផ្ដើមចេញពីបុរសរូប
នោះ ជិះម៉ូតូ អត់ពាក់មួក សុវត្ថិ ភាព និងពាក់កញ្ចក់ ហើយ ពេលជិតទៅដល់គោលដៅ នៃការ
ត្រួតពិនិត្យ របស់សមត្ថកិច្ច ស្រាប់តែរូបគេ បានបើកម៉ូតូត្រឡប់ថយក្រោយ ។

មន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានបន្ដ ថានៅពេលដែលរូបគេជិះម៉ូតូត្រឡប់ថយ ក្រោយ ក្នុង
គោល បំណង គេចវេសពីការចាប់ ផាកពិន័យនោះ មន្ដ្រីនគរ បាលចរាចរណ៍ពីរ រូប ដែលនៅ
ចាំគោល ដៅខាង ក្រោយ បានចេញមកស្ទាក់ រួចក៏បានប៉ះពារគ្នាមួយប្រាវ បណ្ដាលឱ្យកើត
រឿងនេះតែម្ដងទៅ ។

មន្ដ្រីចរាចរណ៍ដដែលនេះ បានអះអាងថា សមត្ថកិច្ចមានឯកសារ និងរូបភាពវីដេអូ ទាំងអស់
ដែលបុរស ខាងលើនេះ បានបើក ម៉ូតូគេចពីសមត្ថកិច្ច ក្នុងគោល បំណងមិនចង់ឱ្យចាប់ផាក
ពិន័យ ការដែលខ្លួន បើកម៉ូតូ គ្មានពាក់មួកសុវត្ថិភាព និងពាក់កញ្ចក់ ។

គួរបញ្ជាក់ថា រឿងប្រជាពលរដ្ឋ ដែល ធ្វើដំណើរតាមផ្លូវ ជាពិសេសអ្នកជិះម៉ូតូ និង ក្រុមមន្ដ្រី
នគរបាល ចរាចរណ៍ជើងគោក ដែល យាមប្រចាំការនៅ តាមគោលដៅ និង ភ្លើងស្ដុបនីមួយៗ
តែងតែប៉ះពារ គ្នាជា ញយ ដង រឿងការចាប់ផាកពិន័យ ។ ខ្លះកំហុស អាចបណ្ដាលមកពីមន្ដ្រី
នគរបាលមួយ ចំនួន តូច ប៉ុន្ដែខ្លះទៀត ក៏បណ្ដាល មកពីអ្នកធ្វើ ដំណើរ ដែលមិនបានចូលរួម
គោរពច្បាប់ ចរាចរណ៍ជើងគោក តាម ដែលអ្វីច្បាប់កំណត់នោះ ដូច្នេះដើម្បី បង្កើនប្រសិទ្ធភាព
ច្បាប់ ចរាចរណ៍ជើងគោក ជាពិសេសចូលរួម កាត់អត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុងកើតឡើង
នាពេលបច្ចុប្បន្ននេះ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ទាំងអស់ គួរ រួមសហការគ្នា ក្នុងនោះមន្ដ្រី
នគរបាលចរាចរណ៍ជើងគោក នៅចាប់ផាកពិន័យ គួរមានវិក្កយ បត្រ ត្រឹមត្រូវ ចៀសវាងការ
ប្រឈមមុខដាក់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល 


Tags: nation news social ព័ត៌មានជាតិ