សៀមរាប ៖ ជនសង្ស័យម្នាក់ជានិសិត្ស រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធគំរាមបោកគ្រប់បែកសម្លាប់ សម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធ Facebook ។
លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តៅ សាវឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ការឃាត់ខ្លួននៅម៉ោង១២៖០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ជានិស្សិតរៀននៅសាកលវិទ្យាល័យ South-East Asia តែម្ដង។
លោកនាយការិយាល័យ បន្ថែមថា និសិត្ស រូបនេះបាន Comment នៅក្នុងទំព័រ Facebook (Savoeun Rao) របស់ខ្លួន ដោយសរសេរថា «ចាំសម្ដេចមកដល់នាំគ្នា ដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង»។
ការបង្ហោះនេះបានសសេរ និង Comment នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៥ មុន២ថ្ងៃសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រ ប័ណ្ណសរសើរ និង អាហារូបករណ៍ដល់និស្សិតជ័យលាភី ចំនួនសរុប ១០៨៩ នាក់ នៃសកលវិទ្យាល័យ South-East Asia ខេត្តសៀមរាប។
លោកនាយការិយាល័យបញ្ជាក់ថា និស្សិតជាជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នតុលាការ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នេះផងដែ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល