CamNews

ព័ត៌មានជាតិ 

ចាប់ខ្លូន សន្តិសុខក្រុមហ៊ុន ធីអាយធី ក្រោយចូល ទៅចាប់រំលោភ នារីកម្មការិនី ដល់ក្នុងបន្ទប់ បានសម្រេច

ភ្នំពេញ : នគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ជាសន្តិសុខក្រុមហ៊ុន ធីអាយធី​ម្នាក់ ក្រោយចូលទៅ ចាប់រំលោភ នារីកម្មការិនីកាត់ដេរ ទាំងនាងមានរដូវ នៅវេលាម៉ោង៩​យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងបន្ទប់ជួលគ្មានលេខ ផ្លូវដួងងៀប ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ដោយបន្សល់ទុក ខោលីអូ និងអាវទ្រនាប់ ។

មន្រ្តីនគរបាល ខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ កង់ រឹម អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវដួងងៀប ភូមិ ដំណាក់ធំ ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដោយឡែក ជនរងគ្រោះឈ្មោះ ឆ ស ទ អាយុ២២ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ចំណុចកើត ហេតុខាង លើ។

បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ខណៈពេលដែល ជនរងគ្រោះដេកក្នុងបន្ទប់ជួលម្នាក់ឯងដោយពុំបានខ្ទាស់គន្លឹះទ្វារបន្ទប់ ស្រាប់តែជនសង្ស័យ បានបើកទ្វារចូល ហើយចាប់រំលោភ រហូតបានសម្រេចតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានដកហូត អាវដៃវែងពណ៌ផ្កាឈូករូបតុក្តា១,អាវយឺត ពណ៌ក្រហម រូបតុក្តា១,អាវទ្រនាប់ស្បៃពណ៍ ស១,ខោទ្រនាប់ពណ៌ខៀវ មានទ្រាប់សំឡី អនាម័យ១ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP