-សហការីកាសែត កោះសន្តិភាព លោក ទី អ៊ុយសុង ស្លាប់នៅនឹងកន្លែងកើតហេតុ
បាត់ដំបង ៖ ក្រុមអ្នកកាសែតក្នុងស្រុក ពេលកំពុងធ្វើដំណើរ ឆ្ពោះទៅខេត្ដបាត់ ដំបង ស្រាប់តែពេលទៅដល់ស្រុកមោង ឫស្សី បានជួបគ្រោះថ្នាក់ចរាចរណ៍បាន បណ្ដាលឱ្យអ្នកជិះនៅក្នុងរថយន្ដ ស្លាប់ និង របួសជិត ១០នាក់ ក្នុងនោះ សហការីរបស់ សារព័ត៌មានកោះសន្ដិភាព លោក ទី អ៊ុយសុង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀត ដែលបម្រើការងារ ក្នុងស្ថាប័នរដ្ឋក៏បាន ស្លាប់ ខណៈដែលអ្នកកាសែត ៥នាក់ផ្សេង ទៀត រងរបួសធ្ងន់ និងស្រាល ។
គ្រោះថ្នាក់ចរាចរណ៍ ដែលគេសង្ស័យ ថា បានផ្ដាច់ជីវិតអ្នកយកព័ត៌មាន ឱ្យស្ថាប័ន កោះសន្ដិភាព និងបណ្ដាលឱ្យរង របួសអ្នកកាសែតផ្សេងទៀតនោះ បានកើត ឡើង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ ខណៈដែលរថយន្ដតួរីស ដែល ពួកគេកំពុងជិះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបុកជាមួយរថយន្ដ ផ្សេងទៀត ។ យ៉ាងណាក៏ដោយ មិនទាន់ទទួលបានព័ត៌ មានលំអិតនៅឡើយទេ ជុំវិញគ្រោះថ្នាក់ ចរាចរណ៍នេះ ខណៈដែលកម្លាំងសមត្ថកិច្ច បាន និងកំពុងជួយអន្ដរាគមន៍នៅកន្លែង កើតហេតុ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល