យោងតាមប្រភពមួយ តារាស្រីថៃខាងក្រោមនេះ នឹងវិលត្រឡប់សារជាថ្មី នៅឆ្នាំនេះ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរបស់ខ្លួន ។
កញ្ញា Aff Taksaorn
កញ្ញា Aff Taksaorn នឹងវិលត្រឡប់មកបង្ហាញខ្លួនសារជាថ្មី ដើម្បីបំពេញចក្ខុន្រិ្ទយារម្មណ៍របស់ទស្សនិកជន ក្រោយរយៈពេល ៨ ឆ្នាំ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Kor Kerd Mai Klai Klai Ter” របស់ស្ថានីយ៍ទូរទស្សន៍ ONE 31 TV ។
កញ្ញា Margie Rasri
កញ្ញា Margie Rasri បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ថានាង នឹងវិលត្រឡប់មកវិញក្រោយបាត់មុខរយៈពេល ២ ឆ្នាំ ជាមួយនឹងខ្សែភាពយន្ដភាគថ្មី នៅឆ្នាំនេះ ។ ខ្សែភាពយន្ដភាគថ្មីនេះ នឹងចាប់ផ្ដើមថត នៅចុងឆ្នាំ ២០២០ និងប្រហែលជានឹងចាក់បញ្ចាំង នៅពាក់កណ្ដាលឆ្នាំ ២០២១ ។
កញ្ញា Ploy Chidjun
កញ្ញា Ploy Chidjun នឹងសម្ដែងជាតួរង នៅក្នុងខ្សែភាពយន្ដភាគថ្មីរឿង “Sarn Sanaeha” ។ នាងនឹងវិលត្រឡប់មកវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ក្រោយអវត្ដមានរយៈពេល ១១ ឆ្នាំ ។
កញ្ញា Kob Suvanant
កញ្ញា Kob Suvanant នឹងវិលត្រឡប់មកវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 7 រឿង “Plerng Kinnaree” ក្រោយអវត្ដមានរយៈពេល ៣ ឆ្នាំ ។ ខ្សែភាពយន្ដចុងក្រោយ ដែលនាងថតឱ្យស្ថានីយ៍ទូរទស្សន៍ Thai Channel 7 គឺរឿង “Nam Sor Sai” ដែលបានចាក់បញ្ចាំង នៅក្នុងឆ្នាំ ២០១៧ ។
កញ្ញា Joy Sirilak
បើតាមការរាយការណ៍ កញ្ញា Joy Sirilak នឹងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai Channel 8 រឿង “Buang Bai Bun” ។ នាងសម្រាកពីការសម្ដែងខ្សែភាពយន្ដភាគរយៈពេល ៥ ឆ្នាំមកហើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate