CamNews

តារា 

ប្រវត្តិខ្លះៗអំពីបញ្ហាទំនាក់ទំនងស្នេហានៅក្នុងពិភព សិល្បៈកូរ៉េខាងត្បូង

ថ្មីៗនេះទំព័រពត៌មានរបស់ចិនដែលមានឈ្មោះថា Cri ទើបតែបានធ្វើការលើកឡើងពីបញ្ហា
មួយចំនួនដ៏គួរអោយចាប់អារម្មណ៍នៅក្នុងពិភពសិល្បៈរបស់កូរ៉េខាងត្បូងដែលទាក់ទងទៅ
នឹងប្រវត្តិស្នេហារបស់តារាភាពយន្តល្បីៗជាច្រើន ។

ទំព័ររបស់ចិនឈ្មោះថា Cri បាននិយាយថា"កូរ៉េខាងត្បូងគឺជាប្រទេសមួយតូចនិងមានប្រជា
ជនតិច ហេតុនេះហើយបញ្ហាដែលទាក់ទងទៅនឹងស្នេហានៅក្នុងពិភពសិល្បៈរបស់ប្រទេស
មួយនេះមានចំណុចខ្លះពិតជាគួរអោយចាប់អារម្មណ៍ណាស់ ថ្វីបើមនុស្សតិចមែន តែទំនាក់
ទំនងស្នេហារបស់ពួកគេក្លាយជារឿងដ៏សំបូរបែប " ។

Park Min Young � Yoochun � Lee Min Ho
Park Min Young ជាតារាដ៏ស្រស់ស្អាតមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន
ទូទៅ ។ សំរស់របស់នាងគឺបានមកពីការធ្វើការកែសម្ផស្ស លើច្រមុះ មុខ មាត់ ចង្ការ ។ ខុស
ពីតារាដ៏ទៃ ដែលនាងទទួលស្គាល់ថាខ្លួននាងបានធ្វើការកែសម្ផស្សពិតមែន ។ នៅពេល
ដែលបានសហការជាមួយ JYJ � Yoochun នៅក្នុងរឿង Sungkyunkwan scandal មានពាក្យ
ចរចាមអារាមជាច្រើនបាននិយាយថា នាងមានទំនាក់ទំនងខុសពីធម្មតាជាមួយបុរសរូប
នោះ ។ មានប្រភពខ្លះបាននិយាយផងដែរថាបានឃើញពួកគេទៅច្រៀងការ៉ាអូខេ ពេលរាត្រី
ជាមួយគ្នាជាញឹកញាប់ផងដែរ ។ តែទោះជាយ៉ាងនេះក្តីអ្នកគ្រប់គ្រងរបស់តារាទាំងពីររូប
នោះបានធ្វើការបដិសេធ និងបាននិយាយថាពួកគេមានទំនាក់ទំនងធម្មតាក្នុងនាមជាអ្នក
រួមការងារប៉ុណ្ណោះ ។

ពេលថ្មីៗនេះបន្ទាប់ពីបង្ហាញវត្តមាននៅក្នុង City Hunter, Park Min Young បែរជាមានទំនាក់
ទំនងជាមួយ Lee Min Ho ដែលមិនអាចប្រកែកបានពីព្រោះតែមានរូបថតបញ្ជាក់ពីទំនាក់
ទំនងរបស់ពួកគេ ។ អ្នកគ្រប់គ្រងរបស់ពួកគេក៏បានធ្វើការទទួលស្គាល់ផងដែរ ថែមទាំង
បានអោយដឹងថាពួកគេកំពុងតែស្ថិតនៅក្នុងរយៈកាលមួយស្វែងយល់ពីគ្នាទៅវិញទៅមក ។

Kim Hyo Jin ជាមួយរឿងទំនាក់ទំនងជាមួយតារាប្រុសល្បីៗដូចជា Jun Jin,
Kim Rae Won, Yoo Ji Tae :



Yoo Ji Tae និង Kim Hyo Jin មានទំនាក់ទំនងគ្នាជាផ្លូវការនៅកំឡុងខែ ឧសភាឆ្នាំ ២០០៧ ។
ពួកគេក៏មានគំរោងរៀបអាពាហ៍ពិពាហ៍នៅក្នុងរយៈពេលខ្លីខាងមុខនេះផងដែរ ។ ប៉ុន្តែមុន
ពេលដែលមកមានទំនាក់ទំនងជាមួយ Yoo Ji Tae ,តារាស្រីដ៏ស្រស់ស្អាតកើតនៅឆ្នាំ
១៩៨៤ Kim Hyo Jin ធ្លាប់មានទំនាក់ទំនងជាមួយ Jun Jin និងតារារបស់ខ្សែភាពយន្តដ៏ល្បី
គឺរឿងស្នេហា Havard ឈ្មោះ Kim Rae Won ផងដែរ ។
Jun Jin និង Park Hyo Joo, Yu Jin, Lee Si Young, Kim Hyo Jin

មិនត្រឹមតែធ្លាប់មានទំនាក់ទំនងជាមួយ Kim Hyo Jin ប៉ុណ្ណោះទេ Jun Jin ក៏ធ្លាប់មានទំនាក់
ទំនងជាមួយតារាស្រីល្បីៗជាច្រើនរូបផងដែរ ។ កាលពីឆ្នាំ ២០០១ មានពត៌មានថា Jun Jin
កំពុងតែស្រលាញ់គ្នាជាមួយ So Yu Jin ក្រោយមកក៏មានពត៌មានថាពួកគេជិតរៀបអាពាហ៍
ពិពាហ៍នឹងគ្នាទៀតផង ។ លុះក្រោយមកទៀតនៅឆ្នាំ ២០០២ ស្រាប់តែមានពត៌មានថា
Jun Jin បានមានទំនាក់ទំនងស្នេហាជាមួយនាង Park Hyo Joo ។ ចំពោះដំណឹងចរចាម
អារាមទាំងពីរខាងលើ Jun Jin មិនបានប្រឆាំងរឺជំទាស់អ្វីឡើយ ។ មានពត៌មានជាច្រើនបាន
និយាយថាបន្ទាប់ពីបានបែកគ្នាជាមួយ Park Hyo Joo ទំនាក់ទំនងរបស់ពួកគេកាន់តែមិន
ល្អទៅសូម្បីត្រឹមតែជាមិត្តភក្តិក៏មិនអាចដែរ ។

ហើយអ្នកថ្មីក្រោយគេដែលមានទំនាក់ទំនងជាមួយ Jun Jin គឺនាង Lee Si Young ជាតារា
ស្រីនៃ BOF តែក្រោយមកមិនបានប៉ុន្មានផងស្រាប់តែចែកផ្លូវគ្នា ។
Kwon Sang Woo ជាមួយ So Yu Jin, Kim Ha Neul និង Son Tae Young

នៅពេលចាប់ផ្តើមការងារដំបូងរបស់ខ្លួន Kwon Sang Woo បានប្រកាសជាសាធារណៈថា
គេមានទំនាក់ទំនងជាមួយ Yu Jin ។ ស្នេហារបស់ពួកគេបានអូសបន្លាយរយៈពេលពីរឆ្នាំ គឺ
រហូតដល់ពេលដែល Kwon Sang Woo ជួបជាមួយ Kim Ha Neul ។ បើទោះបីជាអ្នកទាំងពីរ
បានធ្វើការបដិសេធចូលនូវរាល់ពាក្យចរចាមអារាមទាំងឡាយនៃការទំនាក់ទំនងនេះក៏
ដោយ តែមានមហាជនអ្នកគាំទ្រមិនតិចអ្នកឡើយដែលបាននិយាយថាពួកគេបានឃើញ
អ្នកទាំងពីរនោះដើរលេងជាមួយគ្នា ។ ឆ្នាំ​២០០៨ Kwon Sang Woo បានប្រកាសថាខ្លួននឹង
រៀបអាពាហ៍ពិពាហ៍ ជាមួយនាង Son Tae Young អតីតបវរកញ្ញាម្នាក់របស់កូរ៉េ ដែលធ្លាប់
មានប្រវត្តិទំនាក់ទំនងស្នេហាមិនចាញ់គ្នាប៉ុន្មានដែរ ។
Son Tae Young: Joo Young Hoo, Shin Hyun Joon, Tae Young Yoon, Cool.K,
Kwon Sang Woo


នៅមុនពេលដែលមកជួបជាមួយ Kwon Sang Woo, Son Tae Young ធ្លាប់មានទំនាក់ទំនង
ជាមួយសិល្បករជាច្រើន មានទាំងអ្នកចំរៀង និងតារាភាពយន្ត ។ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ
នៅមុនពេលស្រលាញ់ Kwon Sang Woo នាងនៅតែមានទំនាក់ទំនងជាមួយតារាចំរៀង
Cool K នៅឡើយ និងបានចែកផ្លូវគ្នាបន្ទាប់ពីតារាចំរៀងរូបនោះចូលធ្វើទាហាន ។ មានអ្នក
អានជាច្រើនធ្លាប់បានចូលអាននៅលើគេហទំព័រមួយរបស់ Son Tae Young និងបានប្រទះ
នូវឃ្លាមួយដែលនិយាយថា " តើបន្ទាប់ពី Joo Young Hoo, Shin Hyun Joon, Tae Young
Yoon, Cool.K, ឥឡូវនេះដល់វេន Kwon Sang Woo មែនទេ? " ។
នាង Sung Yu Ri ស្រលាញ់ទាំង Song Seung Hun និង Yoon Kye Sang

ទំនាក់ទំនងស្នេហារបស់នាងជាមួយតារាចំរៀងដ៏ល្បី Yoon Kye Sang បានបញ្ចប់ទៅក្រោយ
រយៈពេលបួនឆ្នាំស្គាល់គ្នា ។ អ្នកទាំងពីរបានជួបគ្នានៅឆ្នាំ ១៩៩៩ គឺនៅពេលដែលការងារ
របស់ពួកគេទទួលបានជោគជ័យខ្លាំងបំផុត ។ នៅពេលនោះដោយសារតែមានមតិជាច្រើន
បានចាប់អារម្មណ៍លើពួកគេខ្លាំងពេកទើបធ្វើអោយ Yoon Kye Sang និង Sung Yu Ri
សំរេចចិត្តបញ្ឈប់ការជួបគ្នា ។ តែក្រោយពេលដែលអ្នកទាំងពីរបានបញ្ចប់ការសិក្សានៅ
សាកលវិទ្យាល័យ Gyung Hee ផ្នែកសិល្បៈចំរៀងពួកគេក៏បានចាប់ផ្តើមការជួបគ្នាសារ
ជាថ្មី ។

ដោយឡែក Song Seung Hun និង Sung Yu Ri ស្គាល់គ្នានៅក្នុងខែកញ្ញា ឆ្នាំ២០០២ ពួកគេ
ធ្លាប់បានទិញចិញ្ចៀនភ្ជាប់ពាក្យអោយគ្នាទៅវិញទៅមកដើម្បីជាអនុស្សាវរីយ៍នៃសេចក្តី
ស្នេហារបស់ពួកគេទៀតផង ។ ក្រោយពេលដែលប្រភពពត៌មានទទួលបានពត៌មាននៃ
ទំនាក់ទំនងនេះគឺពួកគេបានស្រលាញ់គ្នា ៨ខែរួចមកហើយ ។ លុះក្រោយមកនៅក្នុងឆ្នាំ
២០០៣​ អ្នកទាំងពីរស្រាប់តែចែកផ្លូវគ្នាដោយមិនដឹងមូលហេតុ ។ ហើយមកដល់ពេលនេះ
Sung Yu Ri ជាមិត្តស្រីដំបូងរបស់ Song Seung Hun ដែលលោកបានទទួលស្គាល់ ។

Eric, Kim Hee Sun, Park Shi Yeon


Eric ធ្លាប់ឈ្លក់វង្វេងជាមួយ Kim Hee Sun ព្រោះតែវ័យ និង កេរ្ត៍ឈ្មោះរបស់គេទាំងពីរនាក់
ល្បីដូចគ្នា ។ ក្នុងពេលនោះដែរ Hee Sun ល្បីខ្លាំងជាង Eric ។ ទំនាក់ទំនងរបស់ពួកគេមិន
បានប៉ុន្មានត្រូវបានគ្រួសារសងខាងធ្វើការជំទាស់ដាច់ខាត ។ រហូតមកដល់ពេលដែល
Kim Hee Sun រៀបអាពាហ៍ពិពាហ៍ហើយទើប តារាចំរៀង Eric ចាប់ផ្តើមមានទំនាក់ទំនងជា
មួយអ្នកផ្សេង គឺតារាភាពយន្ត Park Shi Yeon ។ អ្នកទាំងពីរមានទំនាក់ទំនងបានប្រមាណជា
២ឆ្នាំ បន្ទាប់មកក៏បានចែកផ្លូវគ្នានៅក្នុងឆ្នាំ ២០០៧ ។

Song Hye Kyo, Lee Byung Hun, Hyun Bin



ទំនាក់ទំនងរវាង Song Hye Kyo និង Lee Byung Hun កើតឡើងបន្ទាប់ពីសហការគ្នានៅក្នុង
រឿង All In ។ លុះក្រោយមកស្រាប់តែ Song Hye Kyo បានចាប់ចិត្តស្រលាញ់ជាមួយតារា
ប្រុសម្នាក់ដែលបានដើរតួជាមួយគ្នានៅក្នុងរឿង"ពិភពដែលពួកគេរស់នៅ"ឈ្មោះ Hyun Bin
តែស្នេហារបស់ពួកគេមិនមានភាពចុះសំរុងនឹងគ្នានោះឡើយ ក៏ត្រូវបានចែកផ្លូវគ្នាជាថ្មី ។

Ji Sung, Park Sol Mi, Lee Bo Young


Ji Sung ស្គាល់និងចាប់ផ្តើមស្រលាញ់ Park Sol Mi តាំងតែពីពេលថតរឿង All In ។ តែនៅ
ក្រោយពេលដែលលោកបានចូលធ្វើទាហាន អ្នកទាំងពីរបានចែកផ្លូវគ្នា ។ Ji Sung មាន
ទំនាក់ទំនងជាមួយអ្នកថ្មីគឺតារាភាពយន្តស្រីឈ្មោះ Lee Bo Young ។
Lee Seo Jin, Shim Eun Ha, Kim Jung Eun, Han Ji Min, Lee Hyori
Lee Seo Jin

Lee Seo Jin ជាតារារបស់ក្រុមហ៊ុនដ៏ល្បីមួយនៅក្នុងពិភពសិល្បៈរបស់កូរ៉េ ។ចំពោះរឿង
ស្នេហាវិញក៏មិនចាញ់តារាផ្សេងប៉ុន្មានដែរ ។ លោកធ្លាប់មានទំនាក់ទំនងជាមួយនាង
Shim Eun Ha នៅឆ្នាំ ២០០៨ ។ ទំនាក់ទំនងជាមួយ Kim Jung Eun និងពត៌មានចរចាម
អារាមថាមានទំនាក់ទំនងជាមួយ Han Ji Min នៅឆ្នាំ ២០០៧ ។ មានប្រភពពត៌មានខ្លះ
បាននិយាយថា Lee Hyori ក៏ធ្លាប់ជាមិត្តស្រីរបស់ Lee Seo Jin ផងដែរ ៕
(ពី plxh)
យ៉ាវីន

Tags: