CamNews

ព័ត៌មានជាតិ 

លោក ម៉ម ប៊ុនហេង ចុះសួរសុខទុក្ខមន្ត្រីរាជការ និងពលរដ្ឋកំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពកោះកេរ្តិ៍

(ព្រះវិហារ)៖ នៅម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ បុគ្គលិក មន្ត្រីរាជការ និង បងប្អូនប្រជាពលរដ្ឋ ដែលសំរាកព្យាបាល នៅមណ្ឌសុខភាពកោះកេរ្ត៏ និងមណ្ឌលសុខភាពគូលេន ខេត្តព្រះវិហារ។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរដល់បុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Preah Vihear