CamNews

តារា 

សមាជិកម្នាក់របស់ SNSD ជួប​គ្រោះថ្នាក់​ចរាចរណ៍

សមាជិកម្នាក់របស់ ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង SNSD កញ្ញា Soo Young កាលពីព្រឹក
ថ្ងៃទី២៨ បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែសំណាងល្អនាងមិន បានត្រូវរបួសអ្វីធ្ងន់ធ្ងរទេ។

តាមប្រភពព័ត៌មានរបស់កាសែតកូរ៉េខាងត្បូងបានឲ្យដឹងថា​ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩
ខែសីហា ឆ្នាំ២០១១ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) ខណៈពេលដែល Soo Young កំពុង
បើកបរពីSeoul ទៅកាន់Chunan មានរថយន្តមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា មិន
បានប្រុងប្រយ័ត្ន ក៏ទៅបុកនឹងរថយន្ត របស់នាងតែម្តង។

កាលពីម្សិលមីញ អ្នកតំណាងរបស់ SM Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រង SNSD
បានឲ្យដឹងថា Soo Young មានសុវត្ថិភាពហើយ នាងមិនត្រូវអ្វីធ្ងន់ធ្ងរទេ ហើយគាត់ក៏សូម
ថ្លែងអំណរគុណចំពោះប្រិយមិត្ត ដែលបារម្ភ។
គ្រោះថា្នក់ចរាចរណ៍នេះ ធ្វើឲ្យនាងខកខានការសម្តែងជាច្រើន ដូចជាការសម្តែងក្នុងកម្មវិធី
SM TOWN LIVE ក្នុងទីក្រុងTokyo , ការប្រគុំតន្ត្រីរបស់SNSD នៅ Taiwn និង Asia Song
Festival នៅកូរ៉េខាងត្បូង ...


ប្រភព៖ k14
ដោយ៖ ណាវី

Tags: