CamNews

កំសាន្ត 

ពិតជាគួរឱ្យច្រណែនមែន! តារាប្រុសស្រីទាំងនេះ បង្ហាញនូវពេលវេលាដ៏ផ្អែមល្ហែម នៅលើបណ្ដាញ Instagram

គូស្នេហ៍តារាប្រុសស្រីថៃទាំងពីរគូនេះបង្ហាញអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរបស់ពួកគេ នៅលើបណ្ដាញ Instagram នៅចុងខែសីហា ឆ្នាំ ២០២១នេះ ។

កញ្ញា Prang Kannarun



នៅថ្ងៃទី ២២ ខែសីហានេះ តារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Prang Kannarun បានបង្ហោះរូបថតដ៏ផ្អែមល្ហែមរបស់នាង ជាមួយនឹងលោក Tong Pitawat ។ នៅក្នុង Caption នាងបានសរសេរថា៖”មកដល់ថ្ងៃនេះ គឺមានរយៈពេល ៤ ឆ្នាំហើយ “ ។ អ្នកគាំទ្រជាច្រើន បានខម្មិនខាងក្រោមរូបថតរបស់តារាទាំងពីរខាងលើថា “ពួកគេទាំងពីរពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ “ ។

លោក Pok Passakorn



តារាចម្រៀងលោក Pok Passakorn បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយនឹងភរិយារបស់លោកគឺអ្នកនាង Margie Rasri នៅលើបណ្ដាញ Instagram ដើម្បីជូនពរខួបកំណើតដល់នាង ។ នៅក្នុង Caption លោក Pok Passakorn បានសរសេរថា៖”រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ ។ សូមអោយសម្រេចបំណងប្រាថ្នាគ្រប់យ៉ាង ម្ចាស់ចិត្ដ។ អូនដឹងហើយថា បងស្រលាញ់អូនខ្លាំងប៉ុនណា” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate