CamNews

តារា 

Justin Bieberជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏


កាលពីថៃ្ងអង្គារកន្លងទៅនេះតារាចម្រៀងPOP Justin Bieberបានជួបឧបទ្ទវហេតុ
គ្រោះថ្នាក់ចរាចរណ៏នៅ San Fernando Valley ភាគខាងជើងនៃរដ្ឋ Los Angeles ប៉ុន្តែមិនមានអ្នករងរបួសឡើយ។

ហេតុការណ៏នេះបានកើតឡើងរវាងរថយន្តរបស់ Justin គឺឡានម៉ាក Ferrari
បានត្រូវឡានម៉ាកHonda Civicបុកពីក្រោយនៅចំនតរថយន្តក្រោមដី។

តាមរយៈLAPD បាននិយាយថា Justin មានសុវត្ថិភាពល្អមិនមានអី្វចោទជាបញ្ហាឡើយ
ម្យ៉ាងទៀតក៏គ្មានការកោះហៅJustinដើម្បីកត់កំនត់ហេតុពីមន្រ្តីប៉ូលីសផងដែរ។

តាមប្រភពពីមន្រី្តប៉ូលីសដែលប្រចំាការនៅតំបន់នោះបានបញ្ជាក់បន្ថែមអោយដឹងទៀត
ថាហេតុការណ៏នេះវាពុំមានសភាពធ្ងន់ធ្ងរនោះទេ អ្នកបើកបរទាំសងខាងពុំមានរងរបួស
ចំនែកឯ រថយន្តក៏គ្មានការខូចខាតច្រើនោះទេ។


ដោយ ខេមរៈ
(osangeles)

Tags: