ភ្នំពេញ ៖ ព្រឹត្តការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបណ្តាលឲ្យ រថយន្តចំនួន ពីរគ្រឿងត្រូវ រង
នៅការ ខូចខាត ខណៈមានស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា ជោគខ្លួន ងើបស្ទើមិន រួចបាន
បើករថយន្តលុច្សស៊ីស GX 470 មួយគឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកចំក្បាល រថយន្តរបស់
ក្រុមហ៊ុន ស៊ិនទ្រី នៅតាមបណ្តោយ ផ្លូវសុធារស ជិតវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ
ចំការមន កាលពីវេលាម៉ោង ១ និង ៤០ នាទីយប់ រំលង អាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមិថុនា
ឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មានពី នគរបាលមូលដ្ឋាន ដែលចុះទៅពិនិត្យដល់កន្លែង កើតហេតុបានឲ្យដឹង
ថា នៅមុនពេល កើតហេតុគេមាន ស្រ្តីម្នាក់វ័យជាង៣០ ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹង ស្រាជោគខ្លួន
បានបើកបរថយន្ត មួយគ្រឿង ម៉ាកលុច្ស ស៊ីស GX 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-8855
ធ្វើដំណើរតាមបណ្តោយ ផ្លូវសុធារស ក្នុងទិស ដៅពីត្បូងទៅជើង ដោយរូបនាងបានបើកបររថយន្ត
មិនគោរពច្បាប់ ចរាចរណ៍នោះទេ គឹបើកយ៉ាងលឿន លុះដល់ ចំណុចកើតហេតុ បាន រេចង្កូទៅខាង
ឆ្វេងដៃជ្រុលទៅបុកគ្នាជាមួយ រថយន្តក្រុមហ៊ុនស៊ិនទ្រីដែលកំពុងបើកតាម ដងផ្លូវដើរប្រមូលសម្រាម
នឹងកំពុងជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យ ក្បាលរថយន្តលុច្សស៊ីស រង់ការខូចខាតផ្នែក ខាងមុខ ទាំង
ស្រុងនឹងរថយន្តស៊ិនទ្រី ក៏ត្រូវខូចខាតផ្នែកខាងមុខផងដែរ ប៉ុន្តែវាសំណាងល្អណាស់ ដែលក្នុង ហេតុ
ការណ៍ខាងលើ មិនបណ្តាលឲ្យម្ចាស់រថយន្តលុច្សស៊ីស រងរបួស ដោយបានផ្ទុះពោងការពារ សុវត្ថិ
ភាព ក្នុងរថយន្ត។
ប្រភពដដែលបន្តថា ក្រោយកើតហេតុគេបានសង្កេត ឃើញស្រ្តីជាម្ចាស់រថយន្ត បើកទ្វារចុះពីលើរថ
យន្តដើរ ទ្រេតចុះទ្រេត ឡើង ទល់ខ្លួនមិននឹង ស្ថានក្នុង សភាពស្រវឹងជោកជាំ ងើបមិនរួចហើយ ត្រូវ
បានមិត្តភ័ក្រ យក រថយន្តមួយគ្រឿងផ្សេងទៀត មកទទួលយកទៅបាត់ស្ងាត់ ៗ ។ បន្ទាប់ពីកើតហេតុ
រថយន្តទាំង ពីរគ្រឿង ត្រូវ នគរបាលមូលដ្ឋាន សហការជាមួយនឹងនគរបាល ជំនាញចុះមកវាស់វែង
អូសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវ
ច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល