CamNews

ព័ត៌មានជាតិ 

ចិត្តខ្លាំង ខឹងឪពុក ហាមនិយាយ ទូរស័ព្ទច្រើនពេក ចងកសម្លាប់ខ្លួន

កណ្តាល ៖ កម្មការិនីម្នាក់ បានសម្រេចចិត្ត ចងកអត្តឃាត ដោយសារតែខឹង ឪពុកហាម មិនឲ្យច្រើនពេក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកថ្មី ឃុំ ជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខេង.ស្រីនី  អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិ.ឃុំ‌កើត‌ហេតុ‌ មុខរបរ‌កម្មការ‌ីនីរោងចក្រ7NG។

មន្រ្តីនគរបាលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ‌បាន‌ចេញ ‌ពីធ្វើការរោងចក្រ‌7N.G មក​ដល់ផ្ទះ ហើយ ពេល‌នោះ‌ឪពុកដែល‌នៅធ្វើកម្មករសំណង់នៅរាជធានីភ្នំពេញបានទូរស័ព្ទមកប្រាប់ ជន​រងគ្រោះថា កុំ‌និយាយ‌ទូរស័ព្ទលេងច្រើនពេក នាំបងប្អូនហូបបាយ ក្រោយ‌មកជនរងគ្រោះ‌ បានដើរទៅអង្គុយយំនៅក្រោយផ្ទះម្នាក់ឯង ។ លុះដល់‌វេលាម៉ោង៨យប់ថ្ងៃទី២៩ ខែកក្កដា ឈ្មោះខេង ស្រីណេត ភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ បានទៅហៅ ជនរងគ្រោះ‌ហូបបាយ ‌ស្រាប់តែ‌ឃើញ‌ជនរងគ្រោះ‌ យកក្រម៉ា ពណ៌‌ខៀវ‌លាយសចងក សម្លាប់ខ្លួនជាប់ទៅនឹងមែកស្វាយ‌នៅក្រោយផ្ទះ ដែលមានកំពស់០៣ម៉ែត្រស្លាប់បាត់ទៅហើយ ពេលនោះ‌ឈ្មោះ‌ខេងស្រីណេត បានហៅអ្នកជិតខាង ឲ្យជួយដោយ​មិនអស់ចិត្តនាំគ្នា យកជនរងគ្រោះ ទៅមណ្ឌលសុខភាព‌ឃុំ‌ជ័យធំ ពេលទៅដល់គ្រូ ពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាន ចុះធ្វើកោសល្យវិច័យ លើសពជនរងគ្រោះ ហើយប្រគល់ទៅឲ្យក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal